កូវីដ-១៩
ឥណ្ឌា ដល់ដំណាក់កាលហៅពេទ្យទាហានមកជួយប្រយុទ្ធកូវីដ
សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសឥណ្ឌា នឹងជ្រើសរើសយក អតីតគ្រូពេទ្យទាហានរាប់រយនាក់ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ ១៩ នៅក្នុងប្រទេស ។
ប្រទេសអាស៊ីមួយនេះ កំពុងក្លាយជាចំណុចផ្ទុះឡើង នៃជំងឺកូវីដ ១៩ ដោយបានរាយការណ៍ថា មានករណីឆ្លងថ្មីច្រើនជាង ៤០០,០០០ នាក់ក្នុងមួយថ្ងៃៗ និងស្លាប់រាប់ពាន់នាក់ ។

យោងតាមរបាយការណ៍របស់ Reuters បានឲ្យដឹងថា មន្រ្តីពេទ្យប្រហែល ៤០០ នាក់ ត្រូវបានគេរំពឹងថា នឹងបម្រើការក្នុងកិច្ចសន្យាក្នុងរយៈពេល ១១ ខែ ខណៈដែលក្រុមគ្រូពេទ្យ ការពារផ្សេងទៀត ក៏ត្រូវបានគេប្រមូលផ្ដុំ ដើម្បីពិគ្រោះយោបល់ តាមអ៊ីនធឺណិតផងដែរ ។
ក្រោយករណីឆ្លង និងស្លាប់ច្រើនឡើងៗ រដ្ឋឥណ្ឌាជាច្រើន បានដាក់ការបិទខ្ទប់យ៉ាងតឹងរ៉ឹង ក្នុងរយៈពេលមួយខែកន្លងមកនេះ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់រោគរាតត្បាត ។ រដ្ឋខ្លះទៀត បានបិទកន្លែងសាធារណៈ ដែលមិនចាំបាច់រួមមានភោជនីយដ្ឋាន ហាងស្រា និងផ្សារទំនើប ជាដើម ។

ទន្ទឹមនោះ ប្រទេសឥណ្ឌា ក៏បានបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាជនចំនួន ៣៤.៣ លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញលេញ ពោលមានចំនួនតែ ២.៥ ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជន ១.៣៥ ពាន់លាននាក់របស់ប្រទេសនេះ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ២២ លានករណី និងមានអ្នកស្លាប់ចំនួន ២៤៦,១៤៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTC
ចុចអាន ៖ ឥណ្ឌា ផ្ទុះជំងឺសាហាវមួយទៀត អ្នកជាសះស្បើយពីកូវីដអាចពិការភ្នែក និងឈានដល់ស្លាប់
ចុចអាន ៖ ស្ថានភាពនឹងទៅជាយ៉ាងណា? ឥណ្ឌា ត្រៀមប្រារព្ធពិធីបុណ្យសាសនាមួយទៀត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន