កូវីដ-១៩
៣រឿងសំខាន់ដែលអភិបាលភ្នំពេញបម្រើប្រជាពលរដ្ឋចុងសប្តាហ៍នេះ
ភ្នំពេញ៖ នៅចុងសប្តាហ៍នេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបំពេញការងារ ចំនួន៣ ពាក់ព័ន្ធនឹងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះ ដោយជំងឺកូវីដ-១៩។

ក្នុងនោះកាលពីល្ងាចថ្ងៃទី០៧ ខែឧសភា លោក ឃួង ស្រេង បានដឹកនាំអាជ្ញាធរសង្កាត់ ស្ទឹងមានជ័យ៣ និងអាជ្ញាធរខណ្ឌមានជ័យ ចុះទៅធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករចំនួន៤៧០បន្ទប់ ក្រោយទទួលបានព័ត៌មាន ពីបងប្អូនកម្មករកម្មការិនីដែលរស់នៅក្នុងផ្ទះជួលខាងលើថាមានការខ្វះខាត ស្បៀងអាហារ និងមានបញ្ហាពាក់ព័ន្ធនឹងតម្លៃផ្ទះជួល ដែលម្ចាស់ផ្ទះបញ្ចុះថ្លៃហើយ ឡើងថ្លៃឡើងវិញ។

នៅព្រឹកថ្ងៃទី០៨ ខែឧសភា លោក ឃួង ស្រេង បានទទួលថវិកា និងស្បៀងអាហារជាច្រើនមុខពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅ ក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ”
នៅភូមិគ្រឹះរបស់សម្តេច នៅចំការមន ខណ្ឌចំការមន។

នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បានចុះទៅពិនិត្យស្ថានភាពនៃចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីជម្រុញឱ្យការចាក់វ៉ាក់សាំងដំណើរការទៅបានរលូន ជាមួយនឹងការរក្សា គម្លាតសុវត្ថិភាព កាត់បន្ថយនូវការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា ក្រោយពីចាក់ថ្នាំវ៉ាក់សាំងការពារកូវីត-១៩ ជូនប្រជាពលរដ្ឋ កម្មករកម្មការិនីនៅតំបន់ក្រហមអស់ហើយ អាជ្ញាធររាជធានីភ្នំពេញ និងក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀតនៅទូទាំងរាជធានីភ្នំពេញទាំងអស់គ្នា ដោយមិនបានគិតថាជាតំបន់លឿង លឿងទុំ ឬតំបន់ក្រហមនោះទេ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


