ជីវិតកម្សាន្ដ
ស្រាយចម្ងល់មហាជន ! សុគន្ធ នីសា បញ្ជាក់រឿងលាក់មុខស្វាមីមិនសូវបង្ហាញសាធារណៈ
ភ្នំពេញ ៖ ខណៈដែលមហាជនជាច្រើនតែងមានចម្ងល់ និង សង្ស័យថា ហេតុអ្វី សុគន្ធ នីសា មិនដែលសូវបង្ហោះរូបភាពស្និទ្ធស្នាលជាមួយមុខសា្វមីសាធារណដូចគូស្នេហ៍តារាស្រីឯទៀតនោះពេលនេះសាមី ខ្លួនចេញមុខបញ្ជាក់ច្បាស់ៗហើយ។

ដើម្បីជាការឆ្លើយតបនិងជម្រះមន្ទិលជុំវិញរឿងរ៉ាវនេះតារាចម្រៀងសម្លេងស្រទន់ សុគន្ធ នីសា បានបង្ហោះរូបជាមួយស្វាមីអមដោយប្រយោគបែបនេះថាBoy friend ទំនើងOk អ្នកគ្រប់គ្នា តែងតែសួរថាម៉េចក៏មិនដែលឃើញផុសរូបជាមួយម្នាក់ប្រុស នេះឥឡូវនេះជូនតាមសំណូមពរចា។
បន្ថែមពីនេះ សុគន្ធ នីសា បានបញ្ជាក់ដោយខ្លីទៀតថា ទម្លាប់គ្រួសារម្នាក់ៗខុសៗគ្នា។ តាមរយៈសារនិងរូបភាពនេះអាចបញ្ជាក់បានថា សុគន្ធ នីសា និងស្វាមីពុំមានការបែកបាក់ស្នេហាដូចការសង្ស័យមួយចំនួននោះឡើយ ខណៈកន្លងមកនាងក៏ធ្លាប់និយាយថា នាងមិនដែលលាក់មុខស្វាមីនោះទេ។

សូមជម្រាបថា តារាចម្រៀងស្រីសុគន្ធ នីសា បានចូលរោងការជាមួយបុរសអាណិកជនខ្មែរ-អាមេរិកឈ្មោះចៅ សម្បត្តិកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដែលពិធីនេះបានប្រព្រឹត្តឡើងនៅសណ្ឋាគារលំដា ប់ផ្កាយ៥(សូហ្វីតែលភ្នំពេញ)ដោយបានអញ្ជើញភ្ញៀវកិត្តិយសជាច្រើនពិសេសអ្នកសិល្បៈចូលរួមផងដែរ៕
ដោយ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ