កូវីដ-១៩
ប្រជាពលរដ្ឋ ២៥០នាក់ នៅខេត្តព្រះសីហនុ ជាសះស្បើយពីជំងឺកូវីដ ហើយឱ្យទៅផ្ទះ
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១៣ ខែឧសភានេះថា អ្នកជំងឺកូវីដ១៩ ចំនួន ២៥០នាក់ បានជាសះស្បើយហើយត្រូវបានអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញ។
នៅក្នុងពិធីសំណេះសំណាល លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែមានការនឹករឭកសួរនាំតាមរយៈយើងខ្ញុំជាប្រចាំអំពីស្ថានភាពសុខភាព ការដោះស្រាយ និងការព្យាបាល។

លោក គួច ចំរើន បានប្រាប់ឱ្យដឹងថា សម្ដេចក៏បានគិតគូរដល់បងប្អូនរងគ្រោះដោយ សារជំងឺកូវីដ១៩ លើក្រុមគ្រួសារអ្នកឆ្លងជំងឺ ក្រុមគ្រួសារកម្មករ កម្មការិនីដែលរងផលប៉ះពាល់ ក្រុមគ្រួសារដែលមានសមាជិកទទួលមរណភាពដោយសារជំងឺកូវីដ១៩ ព្រមទាំងគិតគូរដល់ក្រុមគ្រួសារដែលរងឥទ្ធិពលដោយសារការបិទខ្ទប់ ព្រោះការបិទខ្ទប់មិនមែនជាបំណងរបស់យើងទេ ប៉ុន្តែប្រសិនបើយើងមិនធ្វើការបិទខ្ទប់ វាកាន់តែឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍។

ដោយសារការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យរបស់យើង ត្រូវបានប្រជាពលរដ្ឋឧទ្ទេសនាមថា ជាយុទ្ធជនអាវសរបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីបុព្វហេតុសុខមាលភាពរបស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈក្រុមគ្រូពេទ្យត្រូវប្រឈមនិងជំងឺឆ្លងយ៉ាងធ្ងន់ធ្ងរក្នុងប្រតិបត្តិការពិនិត្យព្យាបាលជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីកាត់ផ្តាច់ប្រភពចម្លង។
លោក គួច ចំរើន បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានព្យាបាលជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញនាពេលនេះ ត្រូវបន្តតែថែទាំសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត ក្រោយពីការយកសំណាកលើកចុងក្រោយបញ្ជាក់ថា អវិជ្ជមានកូវីដ១៩ ទើបបងប្អូនធ្វើសមាហរណកម្មរស់នៅក្នុងក្រុមគ្រួសារបានធម្មតាវិញ៕

អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


