Connect with us

ព័ត៌មានជាតិ

សូម​ចូលរួម​រំលែក​ទុក្ខ! អ្នកគ្រូ ឱម យុ​វណ្ណា គ្រូ​បណ្ដុះបណ្ដាល​របាំ​បុរាណ​ទទួលមរណភាព​ហើយ​

បានផុស

នៅ

​នេះ​ជា​ដំណឹង​ដ៏​សោកស្តាយ​ និង​សោកសៅ​បំផុត​សម្រាប់​ក្រុមគ្រួសារ ​និង​អ្នកគាំទ្រ ​ខណ​:​ដែល​អ្នកស្រី​ ឱម យុវណ្ណា ​ដែលជា​គ្រូ​បណ្ដុះបណ្ដាល​របាំ​ក្បាច់​បូរាណ​ បានទទួល​មរណភាព​ហើយ​នៅ​មុន​នេះ​បន្តិច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៧ ខែឧសភា​នេះ​ថា​ អ្នកគ្រូ ឱម យុ​វណ្ណា បានទទួល​មរ​ភាព​ហើយ​ថ្ងៃនេះ​។​ លោ​កបន្ត​ថា​ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំ​ពោះ​ការបាត់បង់​អ្នកគ្រូ ឱម យុ​វណ្ណា ដែលជា​គ្រូ​បណ្ដុះបណ្ដាល​របាំ​ក្បាច់​បូរាណ ​សូម​វិញ្ញាណក្ខន្ធ​បាន​សេច​ក្តី​សុខ ។

តាមរយ​:​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​ខាងលើនេះ ​គឺមាន​អ្នកសិល្ប​:​និង​មហាជន​ព្រម​ទាំង​អ្នកគាំទ្រ​ជាច្រើន​បាន​សម្តែង​ការចូលរួម​សោកស្តាយ​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​នេះ​គ្រប់គ្នា​ផង​ដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម