កូវីដ-១៩
ទោះចាក់វ៉ាក់សាំងគ្រប់ដូសហើយមែន តែហាមដាច់ខាត អ្នកមិនគួរទៅឬធ្វើសកម្មភាពទាំងនេះ
យោងតាមអ្នកជំនាញផ្នែកសុខភាពនៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ ( CDC ) បានបញ្ជាក់ថា មានរឿងមួយសម្រាប់អ្នកដែលចាក់វ៉ាក់សាំងគ្រប់ដូសរួច មិនគួរធ្វើឬធ្វើដំណើរទៅ បើទោះបីប្រទេសកំពុងវិលមករកភាពប្រក្រតីវិញក៏ដោយ។

កន្លែងទាំងនោះរួមមាន ការចូលរួមប្រជុំធំៗ ការជួបជុំគ្នាដែលមកពីគ្រួសារជាច្រើននៅក្នុងកន្លែងឯកជនឬទីសាធារណៈ ហើយច្រើនតែជាព្រឹត្តិការណ៍មានភ្ញៀវនិងការអញ្ជើញគ្នា។ ព្រឹត្តិការណ៍នានាដូចជាសន្និសីទ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ព្រឹត្តិការណ៍កីឡា មហោស្រព ការប្រគំតន្ត្រី ឬពិធីមង្គលការនិងពិធីជប់លៀងធំៗផ្សេងទៀត ។

ដោយសារតែបែបនេះ ទើប CDC បានប្រឆាំងនឹងការជួបជុំមានមនុស្សច្រើនកកកុញ ដែលជាបញ្ហាកំពុងប្រឈមជាមួយករណីជំងឺកូវីដ ១៩ ដោយការកើនឡើងការសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងស្លាប់ច្រើននៅទូទាំងសហរដ្ឋអាមេរិក ។

ដើម្បីកាត់បន្ថយឱកាសនៃជំងឺរាតត្បាតនេះ CDC បានផ្ដល់អនុសាសន៍ថា មនុស្សដែលបានចាក់វ៉ាក់សាំងរួចគ្រប់ដូស មិនត្រូវប្រមូលផ្ដុំជាមួយមនុស្សដែលមិនមែនជាគ្រួសារយើងទេ។ ការចូលរួមព្រឹត្តិការណ៍និងការជួបជុំនានា សុទ្ធតែបង្កើនហានិភ័យក្នុងការឆ្លងនិងដូចចែកចាយកូវីដដោយមិនដឹងខ្លួន។
យល់ល្អគួរស្នាក់នៅផ្ទះ ដើម្បីការពារខ្លួននិងអ្នកដទៃពីមេរោគនេះ ជាពិសេសត្រូវចាក់វ៉ាក់សាំងគ្រប់ដូសទាន់មានក្នុងប្រទេស និងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖ទម្លាប់សាមញ្ញៗមែនពិត តែដូចនាំជំងឺចូលក្នុងខ្លួនទាំងមិនដឹង អំឡុងកូវីដ
ចុចអាន៖តាមពិត WHO ប្រកាសអាសន្នពីជំងឺកូវីដ ១៩ តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


