ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះចែកអាវរងាជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី២
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ថ្លែងនៅក្នុងពិធីនោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាំមកនូវការនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលាអំពីសុខទុក្ខរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត ក្នុងការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រយោធភូមិភាគទី២។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើឲ្យកងកម្លាំងទាំងអស់បន្តនូវស្មារតីស្នេហាជាតិ សាសនា ព្រះមហក្សត្រ និងការពារសុខសន្តិភាពដ៏ស្រស់បំព្រងដែលកំពុងគ្រប់ដណ្តប់លើប្រទេសយើងនាពេលនេះ ហើយចូលរួមក្នុងការទប់ស្កាត់នូវរាល់ការបំផុសបំផុលអកុសលនានាដែលនាំមកនូវអស្ថិរភាព និងអសន្តិសុខ ពីសំណាក់អ្នកនយោបាយមួយចំនួនដែលបន្តមហិច្ឆតាឥតឈប់ឈរក្នុងការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព អភិវឌ្ឍន៍ និងសុខដុមនីយភាពនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបន្តអនុវត្តតួនាទីចម្បងជាកងកម្លាំងប្រដាប់អាវុធក្នុងការបម្រើប្រជាពលរដ្ឋ ទាំងនៅក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជានៅក្នុងការជួយសង្គ្រោះអំឡុងពេលមានគ្រោះមហន្តរាយនានា ជាអាទិ៍ពេលនេះជម្ងឺរាតត្បាតកូវីដ-១៩ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកាចសាហាវ ដែលពិភពលោកទាំងមូល រួមទាំងកម្ពុជាយើងកំពុងជួបប្រទះ។ ដូច្នេះហើយសូមបន្តនូវការត្រៀមការពារ និងប្រុងប្រយ័ត្នខ្ពស់ថែមទៀតចាប់តាំងពីកម្រិតបុគ្គល ក្រុម រហូតដល់អង្គភាព និងសហគមន៍ទាំងមូល ដោយមិនត្រូវព្រងើយកន្តើយសូម្បីតែជាមួយនឹងជំងឺផ្តាសាយធម្មតា ដើម្បីភាពជោគជ័យក្នុងការហែលឆ្លងនូវកាលៈទេសៈនេះ។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាប់តាំងពីជំងឺកូវីដ-១៩ រីករាលដាលលើពិភពលោករយៈកាលជាង១០ខែកន្លងមក ព្រះរាជាណាចក្រកម្ពុជាយើងបានគ្រប់គ្រងនូវស្ថានការណ៍មិនឲ្យមានការផ្ទុះរីករាលដាលនៅទូទាំងប្រទេសឡើយ។ លទ្ធផលដែលសម្រេចបានមកនេះ គឺដោយសារការដឹកនាំរបស់ សម្តេចតេជោ ជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ រួមជាមួយក្រសួងសុខាភិបាល ព្រមទាំងក្រសួង មន្ទីរ និងអាជ្ញាធរគ្រប់ស្ថាប័នទូទាំងរាជធានី ខេត្តពាសពេញផ្ទៃប្រទេស ដែលបានចូលរួមជ្រោមជ្រែង សហការ ក្នុងការអនុវត្តវិធានការសុខាភិបាលហ្មត់ចត់នានា ដើម្បីធានានូវសេចកី្តសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងរហូតដល់ថ្ងៃនេះ។ តែទន្ទឹមនឹងលទ្ធផលជាវិជ្ជមាននេះ យើងក៏មិនត្រូវថយនូវការប្រុងប្រយ័ត្ន ព្រោះជម្ងឺនេះមិនទាន់បាត់រលត់ពីផែនដីនៅឡើយទេ ហើយក៏មានបណ្តាប្រទេសជាច្រើនកំពុងតែជួបប្រទះនូវការរីករាលដាលទ្បើងវិញ ដូច្នេះហើយដើម្បីរក្សានូវការប្រុងប្រយ័ត្នខ្ពស់ សមេ្តចតេជោ លោកបានអំពាវនាវអោយបន្តរឹតបន្តឹងការអនុវត្តនូវវិធានសុខាភិបាលនានាតាមទីកន្លែងសាធារណៈក៏ដូចជាឯកជន ហើយបន្ថែមនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងថែរក្សាសុខភាពអោយបានល្អរបស់បុគ្គល ក៏ដូចជាក្រុម ដើម្បីធានានូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

លោកបានអរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់ឈរជើងនៅក្នុងភូមិសាស្ត្រយោធភូមិភាគទី២ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួននិងបង្ហាញនូវភាពម៉ឺងម៉ាត់នៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងការសហការជាមួយភាគីមិត្ត ហើយក៏បានបន្តចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នានា រួមទាំងដំណាក់កាលនៃការការពារការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ