កូវីដ-១៩
រដ្ឋបាលរាជធានី ប្រគល់សម្ភារៈបរិក្ខារពេទ្យជាង១០មុខ ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
គ្រឿងសម្ភារៈបរិក្ខារពេទ្យជាង១០មុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រគល់ជូន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ ក្នុងគោលដៅប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ខណៈដែលជំងឺនេះ បាននឹងកំពុងរីករាលដាល់ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ នូវឡើយ។
ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានី និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ចំពោះសម្ភារៈបរិក្ខារពេទ្យដែលប្រគល់ជូនខាងលើនេះរួមមាន៖ ស្រោមដៃ (Gloves) ចំនួន១០០ ,មួក (100pcs) ,វ៉ែនតា Eyes Glass ,អាវអៀមផ្លាស់ស្ទិក Apron ចំនួន១២០ ,របាំងមុខ- Face shieldចំនួន៣៦០,ប្រដាប់វាស់សម្ពាធឈាម Blood Pressure ចំនួន២០, ប្រដាប់វាស់កម្ដៅ ចំនួន២០,ប្រដាប់វាស់កម្រិតអ៊ុកស៊ីសែនក្នុង ឈាម Pulse Oxymeterចំនួន១០,កំប៉ុងដាក់ប្រ៊ីច (Bleach solution spray bottle)ចំនួន១២០,Hand Sanitizing Portable Stand ចំនួន១២,ម៉ាសវះកាត់ {Sug\cil Mask)ចំនួន៤០០, អាល់កុល៧០%(5L) (Alcohor 70% ចំនូន១០។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី២០ ខែឧសភានេះ បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៤១៥នាក់ ជាសះស្បើយចំនួន៧៤៥នាក់និង ស្លាប់ចំនួន៥នាក់។ ក្នុងចំណោម អ្នកឆ្លងថ្មីទាំងនេះ មាន៤១១ករណីឆ្លងក្នុងសហគមន៍ និងអ្នកដំណើរបរទេសចំនួន៤នាក់៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ