Connect with us

កូវីដ-១៩

បញ្ជា​ដល់​កម្លាំង​អាវុធហត្ថ​គ្រប់​គោលដៅ​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ទាំង​គ្រឿង​ហូបចុក ​និង​យាន​យន្ត​គ្រប់​ប្រភេទ​មុន​ចូលក្នុង​អង្គភាព​​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ក្រុមការងារ​ជំនាញ​ត្រូវតែ​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេ​រោគ​ ទាំង​គ្រឿង​ហូបចុក​ និង​យានយន្ត​គ្រប់​ប្រភេទ​មុន​ចូលក្នុង​អង្គ​ភាពជា​កំហិត​ រួមទាំងតាម​ទីតាំង​ឈរជើងទីតាំង ធ្វើច​ត្តា​ឡឺ​ស័ក ទីតាំង​សម្រាក​ព្យាបាល ព្រមទាំង​ក្នុង​បរិវេណ​អង្គភាព នឹង​បន្តទៅ​ជួយ​បាញ់ថ្នាំ​ក្នុង​ទីតាំង​បិទខ្ទប់ (​តំបន់​ក្រហម​)​ជាប្រចាំ​តែម្ដង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩​ ពិ​សេស​បញ្ចប់​នូវ​ព្រឹត្តិ​ការណ៍​ថ្ងៃទី​២០កុម្ភៈ​ឲ្យ​ខាត​តែ​បាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មុននេះ​បន្តិច​បាន​បញ្ជា​សារជាថ្មី ​តម្រូវ​ឲ្យ​ក្រុមការងារ​ជំនាញ​ត្រូវតែ​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ទាំង​គ្រឿង​ហូបចុក ស្បៀង គ្រឿង​សម្ភារៈប្រើប្រាស់ ស្បៀង​និង​យានយន្ត​គ្រប់​ប្រភេទ​មុននឹង​យក​ចូលក្នុង​អង្គ​ភាពជា​កំហិត​រួមទាំង​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​នា​ពេលនេះ​ក្នុង​គោលបំណង​ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កាច​សាហាវ​កូ​វីដ​១៩ (Covid19) ហើយ​ជាការ​ឆ្លើយតប​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផងដែរ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង តែងតែ​បន្ត​ណែនាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទាំងអស់​អនុវត្តន៍​នូវ​គម្លាត ពីគ្នា គ្រប់ពេលវេលា​និង​កុំ​ភ្លេច​៣​កុំ​៣​ការពារ និង​ធ្វើ​អនាម័យ​ជាប្រចាំ​នាំមក​នូវ​សុខភាព​មាំ​ង​មួន​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​កូ​វីដ១៩ ក្រៅពី​ភារកិច្ច​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​ហើយ​នោះ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​ ថ្លែងបន្តថា គ្រប់​ទីបញ្ជាការ​អាវុធ​ហត្ថ​និង​ទីតាំង​ឈរជើង​ប្រ​ចាំ​ការ​ទាំងអស់​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ជានិច្ច​ដោយ​ពិនិត្យ​កម្ដៅ លាយដៃ​នឹង​សាប៊ូ និង​អាកុល ពាក់​ម៉ាស់​ជាប្រចាំ​ហើយ​ត្រូវ​ប្រើប្រាស់​ឧបករណ៍​បាញ់សម្លាប់​មេរោគ​ដែល​មន្ត្រី​អាវុធហត្ថ​ស្រាវជ្រាវ រកឃើញ​បង្កើត​ដោយ​ខ្លួនឯង​រាប់ពាន់​គ្រឿង​នោះ​តែម្តង​។​

​ក្រៅពីនេះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រោក​ពី​ព្រលឹម​ហាត់ប្រាណ រួសរាន់​ងូតទឹក ស្លៀកពាក់ រួច​រងចាំ​បទបញ្ជា​ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​ពលរដ្ឋ​ពិសេស​តំបន់​បិត​ខ្ទប់ ៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម