Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ក្រីក្រ​និង​រងគ្រោះ​ដោយ​ទឹកជំនន់​២៥០​គ្រួសារ​នៅ​ស្រុក​ឧដុង្គ ​ទទួល​​អំណោយ​សង្គ្រោះ​

បានផុស

នៅ

ភ្នំពេញ ​៖ ​ប្រជាពលរដ្ឋ​គ្រួសារ​ក្រីក្រ​និង​រងគ្រោះ​ដោយសារ​ទឹកជំនន់ ទឹកភ្លៀង​ចំនួន​២៥០​គ្រួសារ ស្ថិតក្នុង​ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ បាន​ទទួល​អំណោយ​សង្គ្រោះ​ពី​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​នាឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី​ឆាយ ថន បាន​មានប្រសាសន៍ថា ក្នុងស្ថានភាព​ដ៏​អាក្រក់​នេះ មិន​ថា​ប្រទេស​កម្ពុជា ឬ​ប្រទេស​ណាមួយ​នោះទេ គឺ​ពិភពលោក​ទាំងមូល កំពុង​ជួបប្រទះ​នឹង​ស្ថានភាព​មួយ​ដ៏​គួរឱ្យ​ព្រួយបារម្ភ និង​យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ពី​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​១៩ ដែល​ទាមទារ​ឱ្យ​យើង​រួមគ្នា​ដោះស្រាយ​។

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ត​ថា ​ឆ្លើយតប​នឹង​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានដាក់​ចេញ​នូវ​យន្តការ​ដោះស្រាយ​ជា​បន្តបន្ទាប់ ដែល​ក្នុង​គ្រានេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​សេចក្តី​សម្រេច​ស្តីពី​ការបង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​ក្នុងចំណោម​ភារកិច្ច​ទាំងនោះ មាន​ភារកិច្ច​សំខាន់​មួយ គឺ​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រងគ្រោះ និង​ក្រុម​ជន​ដែល​ត្រូវការ​ការ​គាំពារ​ជា​ចាំបាច់​ផ្សេងៗ​ទៀត នៅក្នុង​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩។

លោក​ទេសរដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រក្សា​សុខភាព​ឲ្យ​បាន​ល្អ ទោះ​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​នៅ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រួមសុខទុក្ខ​ជាមួយគ្នា​គ្រប់​កាលៈទេសៈ និង​សូម​ជឿជាក់​លើ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា យើង​នៅតែ​អាច​គ្រប់គ្រង​បាន​ស្ថានការណ៍​ដ៏​អាក្រក់​នេះ​ប្រកបដោយ​ប្រសិទ្ធភាព ព្រមជាមួយ​នឹង​បន្ត​ការរក្សាបាន​នូវ​សុខសន្តិភាព​ពេញលេញ ឯកភាព​ជាតិ បូរណភាព​ទឹកដី ស្ថិរភាព​នយោបាយ បន្ត​ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ជាពិសេស​ការ​រក្សា​បាន​នូវ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ​។

គួរ​បញ្ជាក់​ថា ​បងប្អូន​ប្រជាពលរដ្ឋ​គ្រួសារ​ក្រីក្រ​និង​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​២៥០​គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​ចំនួន​២៥​គ​.​ក្រ មី​ចំនួន​១​កេស ទឹកត្រី​ចំនួន​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, ទឹកបរិសុទ្ធ​១​កេស និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម