ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ជួបគ្រោះអាសន្នធំមួយទៀត
ការិយាល័យអាកាសធាតុឥណ្ឌាបានព្រមានកាលពីថ្ងៃអាទិត្យទី២៣ខែឧសភាថា ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាបំផុតមួយ កំពុងកកើតឡើងនៅឆ្នេរភាគខាងកើតប្រទេសឥណ្ឌា។

ការព្រមាននេះបានកើតឡើង ស្របពេលប្រទេសដែលរងគ្រោះដោយវីរុសកូវីដ-១៩មួយនេះ បានកត់ត្រាចំនួនអ្នកស្លាប់យ៉ាងច្រើនដោយសារតែព្យុះដ៏ធំមួយទៀត ដែលបង្កការបំផ្លិចបំផ្លាញភាគខាងលិចប្រទេសកាលពីសប្តាហ៍មុន។
នាយកដ្ឋានឧតុនិយមឥណ្ឌាបាននិយាយថា ព្យុះ Yaas កំពុងកកើតនៅក្នុងឈូងសមុទ្រ Bengal មុនពេលបង្កើនកម្លាំងនិងវាយប្រហាររដ្ឋភាគខាងលិច West Bengal និង Odisha នៅថ្ងៃពុធនេះ។

ព្យុះនេះអាចបញ្ចោញខ្យល់រហូតដល់ទៅ ១៦៥ទៅ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេកំណត់ថា ជាព្យុះស៊ីក្លូនធ្ងន់ធ្ងរនិងអាក្រក់បំផុតប្រភេទទី៣។
នាយកដ្ឋានឧតុនិយម ក៏បានព្រមានពីរលកសមុទ្រ ដែលមានកម្ពស់រហូតដល់៤ម៉ែត្រ នៅតាមតំបន់ឆ្នេរផងដែរ។

លោកនាយករដ្ឋមន្រ្តី Narendra Modi បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានដឹកនាំកិច្ចប្រជុំមួយស្តីពីព្យុះដែលខិតជិតមកដល់នេះ ដោយក្រុមយោធានិងគ្រោះមហន្តរាយ ត្រូវបានដាក់ពង្រាយដើម្បីជួយដល់ការរៀបចំ និងប្រតិបត្តិការជួយសង្គ្រោះ។

ព្យុះស៊ីក្លូន Yaas នឹងវាយប្រហារភ្លាមៗបន្ទាប់ពីព្យុះស៊ីក្លូន Tauktae ដែលជាព្យុះត្រូពិកដ៏ធំដំបូងបង្អស់របស់ឥណ្ឌានៅរដូវកាលនេះ ដែលបានវាយប្រហាររដ្ឋភាគខាងលិច Gujarat។
កងទ័ពជើងទឹកបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារព្យុះ Tauktae បានកើនឡើងដល់១៤០នាក់ គិតត្រឹមថ្ងៃអាទិត្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មិនទាន់ផុតទេ! ឥណ្ឌា កំពុងជួបព្យុះស៊ីក្លូនថ្មីមួយទៀត ខណៈអ្នកស្លាប់ដោយព្យុះ Tauktae កើនដល់ ១១០ នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


