ព័ត៌មានអន្ដរជាតិ
វៀតណាមពង្រីកបំរាមកូវីដ ខណៈករណីឆ្លងថ្មីខ្ពស់ជាប់កំណត់ត្រា
ប្រទេសវៀតណាមបានពង្រីកបំរាមរបស់ខ្លួននៅភាគខាងជើងដែលជាតំបន់ឧស្សាហកម្មកាលពីម្សិលមិញដើម្បីទប់ស្កាត់កូវីដ-១៩ដែលកំពុងផ្ទុះខ្លាំង ខណៈអាជ្ញាធរបានរាយការណ៍ថា ករណីឆ្លងថ្មីប្រចាំថ្ងៃបានបំបែកកំណត់ត្រាដែលកើនឡើងទ្វេដង។
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ករណីឆ្លងកូវីដ-១៩ថ្មីនៅថ្ងៃអង្គារ៍មាន៤៥៧នាក់ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីថ្ងៃទី១៦ ខែឧសភា ដែលមានត្រឹមតែ១៩០ករណីប៉ុណ្ណោះ ដែលការឆ្លងជាចង្កោមនៅរោងចក្រនៅងខេត្តពីរភាគខាងជើងប្រទេស។
ខេត្ត Bac Ninh ដែលជាកន្លែងរោងចក្រផលិតគ្រឿងអេឡិចត្រូនិក Samsung បានចាប់ផ្តើមដាក់បំរាមគោចរ និងការរឹតត្បិតចំពោះការធ្វើដំណើរផ្សេងៗដែលចាប់មានប្រសិទ្ធភាពពីថ្ងៃអង្គារ៍ ទី២៥ ខែឧសភា។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋ។
បំរាមនេះ បន្ទាប់ពីការបិទឧទ្យានឧស្សាហកម្មចំនួន៤ជាបណ្តោះអាសន្នដែលមានទាំងរោងចក្រ Foxconn ចំនួន៣ដោយអាជ្ញាធរនៅខេត្ត Bac Giang។
ការផ្ទុះកូវីដ-១៩អាចនឹងក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេសវៀតណាមដែលកាលពីដើមឆ្នាំមុនទប់ស្កាត់បានជោគជ័យដោយមានករណីឆ្លងតិច និងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចតិចតូចប៉ុណ្ណោះ។
ខេត្ត Bac Ninh និងខេត្ត Bac Giang ជាកន្លែងនៃការផ្ទុះកូវីដ-១៩សាថ្មីដែលបានឆ្លងមនុស្សជាង២៨០០នាក់ចាប់តាំងពីចុងខែមេសាមក រាប់ទាំងកម្មកររោងចក្ររាប់រយនាក់ផង។
អាជ្ញាធរបាននិយាយថា ការផ្ទុះកូវីដ-១៩ឡើងវិញដែលជិតពាក់កណ្តាលនៃករណីឆ្លងទូទៅរបស់ប្រទេសវៀតណាមបានរាលដាលដល់៣០ទីក្រុងក្នុងចំណោមខេត្ត និងទីក្រុងចំនួន៦៣របស់ខ្លួន។
ទីក្រុង Hanoi កាលពីថ្ងៃអង្គារ៍បានបិទភោជនីយដ្ឋាន និងហាមជួបជុំនៅទីសាធារណៈ ក្នុងនោះរាប់ទាំងកន្លែងហាត់ប្រាណនៅតាមសួន។ Hanoi មានករណីឆ្លងកូវីដ-១៩ចំនួន២២០នាក់គិតចាប់ពីចុងខែមេសាមក។
ភាគច្រើននៃករណីឆ្លងកាលពីថ្ងៃអង្គារ៍គឺនៅរោងចក្រក្នុងខេត្ត Bac Giang ដែលអាជ្ញាធរបាននិយាយថា ការធ្វើតេស្តកំពុងបង្កើន និងកម្មករទាំងអស់ត្រូវដាក់ឲ្យនៅដាច់ដោយឡែក។
រហូតដល់ពេលនេះ ប្រទេសវៀតណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួន៥៨៦០នាក់ និងស្លាប់៤៤នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន