កូវីដ-១៩
ខេត្តកំពង់ស្ពឺរកឃើញវិជ្ជមានកូវីដ១៩ថ្មីចំនួន ១០៦ នាក់
មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៦នាក់ សន្ទុះនៃការកើនឡើងនេះធ្វើឱ្យមានក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ខេត្តមួយនេះ។
យោងតាមរបាយការណ៍ផ្លូវការណ៍ បានឱ្យដឹងថា សរុបចំនួនអ្នកឆ្លងនៅកំពង់ស្ពឺបានកើនដល់ ៧៦០នាក់ អ្នកជាសះស្បើយសរុបចំនួន ១៧៨នាក់ កំពុងសម្រាកព្យាបាលចំនួន ៥៦៤នាក់ និងអ្នកស្លាប់កើនដល់ចំនួន ១៣នាក់។

ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះក្នុងខេត្តកំពង់ស្ពឺ មានការកើនឡើងជំងឺកូវីដ-១៩ គួរឱ្យបារម្ភខ្លាំង ទើបនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរបានរៀបចំមណ្ឌលចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ (គោលដៅទី១៩) នៃអាគារស្នាក់កម្មកររោងចក្រ GENERATION ស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អាចដាក់អ្នកជំងឺបានប្រមាណចំនួន ២,០០០នាក់៕






អត្ថបទ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


