ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសករណីឆ្លងវីរុសផ្តាសាយបក្សី H10N3 ពីសត្វទៅមនុស្ស លើកដំបូងលើលោក
គណៈកម្មការសុខភាពជាតិចិន (NHC) បាននិយាយកាលពីថ្ងៃអង្គារថា បុរសអាយុ៤១ឆ្នាំម្នាក់នៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ត្រូវបានគេអះអាងថាជាមនុស្សដំបូងគេដែលឆ្លងវីរុសផ្តាសាយបក្សី H10N3 ពីសត្វ។

NHC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកក្រុង Zhenjiang រូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២៨ខែមេសា បន្ទាប់ពីមានអាការៈក្តៅខ្លួននិងរោគសញ្ញាដទៃទៀត។
គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានវីរុសផ្តាសាយបក្សី H10N3 នៅថ្ងៃទី២៨ខែឧសភា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលបុរសនោះ ឆ្លងវីរុសទេ។

NHC បានបន្ថែមទៀតថា វីរុស H10N3 គឺជាភ្នាក់ងារបង្កជំងឺទាប ឬមិនសូវធ្ងន់ធ្ងរទេ។ វាជាវីរុសក្នុងសត្វបក្សីហើយហានិភ័យនៃការរាលដាលក្នុងកម្រិតធំ គឺទាបណាស់។
វីរុសផ្តាសាយបក្សីច្រើនប្រភេទ មានវត្តមាននៅក្នុងប្រទេសចិន ហើយវីរុសខ្លះឆ្លងដល់អ្នកដែលធ្វើការជាមួយបសុបក្សីជាញឹកញយ។

មិនមានការឆ្លងជំងឺផ្តាសាយបក្សីទៅមនុស្សគួរឲ្យកត់សម្គាល់ទេ ចាប់តាំងពីវីរុស H7N9 បានសម្លាប់មនុស្សប្រហែល៣០០នាក់ ក្នុងអំឡុងឆ្នាំ២០១៦ដល់ឆ្នាំ២០១៧។
NHC និយាយថា មិនមានករណីផ្សេងទៀតនៃការឆ្លងមេរោគ H10N3 ពីសត្វទៅមនុស្ស ត្រូវបានគេរាយការណ៍ជាសកលនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ផ្ទុះជំងឺផ្តាសាយបក្សីនៅវៀតណាម ហានិភ័យនៃការរាលដាលទ្រង់ទ្រាយធំមានកម្រិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


