KPT+
ត្រឹមពាក់កណ្ដាលឆ្នាំ ២០២១ វៀតណាមមានមហាសេដ្ឋីប្រាក់វាល់កោដិជិត ១៥០ នាក់
យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg និងទស្សនាវដ្ដី Forbes បានឱ្យដឹងថា ចំនួនអ្នកមានរបស់វៀតណាមក្នុងរយៈពេល ១០ ឆ្នាំក្រោយមានការកើនឡើងគួរកត់សម្គាល់។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី សេដ្ឋីៗទាំងនោះនៅតែរក្សាអាថ៌កំបាំងចំពោះមហាជនវៀតណាម ព្រោះថាលេចឮព័ត៌មានតិចតួចណាស់អំពីទ្រព្យសម្បត្តិ និងអាជីវកម្មរបស់ពួកគេ។

គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ ២០២១ ស្ថិតិផ្លូវការបុគ្គលនៅវៀតណាមដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភលំដាប់ប្រទេសមានចំនួនប្រមាណ ១៤៥ នាក់ ដែលសរុបជាប្រាក់យ៉ាងហោចណាស់ជាង ២០ ប៊ីលានដុល្លារអាមេរិក។ នេះរាប់តែមហាសេដ្ឋីប្រាក់វាល់លានប៉ុណ្ណោះ។
ទោះជាយ៉ាងណា អ្នកជំនាញជឿជាក់ថា ចំនួនពិតប្រាកដនៃមហាសេដ្ឋីជួរមុខរបស់ប្រទេសអាចមានខ្ពស់ជាងរបាយការណ៍ ព្រោះសេដ្ឋីៗជាច្រើននាក់បានបិទបាំងឈ្មោះរបស់ខ្លួនមិនថាការរស់នៅ ឬការកស៊ីឡើយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Vietnam Insider មហាសេដ្ឋីលំដាប់ប្រាក់កោដិទាំង ៥ រូប រួមមាន៖
១. លោក Pham Nhat Vuong

លោកជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនមួយបានចុះបញ្ជីធំជាងគេនៅវៀតណាមមិនថា វិស័យបដិសណ្ឋារកិច្ច ការលក់រាយភ័ស្តុភារ កសិកម្ម អប់រំ និងសុខាភិបាល។ បុរសរូបនេះមានទ្រព្យសម្បត្តិប្រមាណ ៦.៨ ប៊ីលានដុល្លារអាមេរិក។
២. លោកស្រី Nguyen Thi Phuong Thao

អ្នកមានលេខ ២ សម្រាប់ប្រទេសវៀតណាម បានទៅប្រធានក្រុមហ៊ុនអាកាសចរណ៍ VietJet លោកស្រី Nguyen Thi Phuong Thao ដែលមានទ្រព្យសម្បត្តិ ២.៣ ប៊ីលានដុល្លារ។ លោកស្រីគឺជាមហាសេដ្ឋីស្ត្រីបង្កើតទ្រព្យដោយដៃខ្លួនឯងដំបូងគេបង្អស់នៅប្រទេសវៀតណាម ក៏ជាស្ត្រីដែលមានទ្រព្យច្រើនជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍។
៣. លោក Tran Ba Duong

លោក Tran Ba Duong ប្រធាននិងជាស្ថាបនិកក្រុមហ៊ុន Truong Hai Auto (Thaco) ។ ទ្រព្យសម្បត្តិសុទ្ធបច្ចុប្បន្នរបស់លោកប្រហែល ១.៦ ប៊ីលានដុល្លារអាមេរិក។
៤. លោក Nguyen Dang Quang

សន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg នាពេលថ្មីៗនេះបានដាក់ឈ្មោះលោក Nguyen Dang Quang ដែលជាប្រធាននិងជាសហស្ថាបនិកក្រុមហ៊ុនអាហារខ្ចប់ Masan គ្រុបគឺជាមហាសេដ្ឋីវៀតណាមទី ៤ មានទ្រព្យសម្បត្តិសុទ្ធ ១.២ ប៊ីលានដុល្លារអាមេរិក។
៥. លោក Trinh Van Quyet

លោកជាប្រធានសម្ព័ន្ធ FLC គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យនិងលើផ្សារហ៊ុនដ៏ធំរបស់វៀតណាម ហើយបច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងប្រកួតប្រជែងជាមួយមហាសេដ្ឋីទី១។ Trinh Van Quyet មានទ្រព្យសម្បត្តិប៉ាន់ស្មាន ១.០២ ប៊ីលានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បង្ហាញមុខមហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍នាឆ្នាំ ២០២១
ចុចអាន៖ ទោះកូវីដ តែចិន បង្កើតមហាសេដ្ឋីបានជាង២០០នាក់ កាលពីឆ្នាំមុន
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


