ព័ត៌មានជាតិ
ពលរដ្ឋខ្មែរ ដែលអាមេរិកបញ្ជូនត្រឡប់មកវិញបានជិត៨០០នាក់ហើយ
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានមានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៣ ខែមិថុនា នេះថា រហូតមកដល់ពេលនេះ ពលរដ្ឋខ្មែរនៅអាមេរិក ដែលត្រូវបានបញ្ជូនត្រឡប់មកវិញកន្លងមកមានចំនួន៧៧៤ នាក់ ដោយឡែកនៅឆ្នាំ២០២០ អាមេរិកបានបញ្ជូនពលរដ្ឋខ្មែរចំនួន២៥ នាក់។
បើតាមលោក កុយ គួង ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបញ្ជូនមកវិញ ពួកគាត់បានត្រូវបានធ្វើសមាហរណកម្មនៅក្នុងសង្គមជាតិ និងមានជីវភាព មានមុខរបរល្អសមរម្យផងដែរ។ រដ្ឋាភិបាលមិនបានប្រលែងចោលទេ គឺបានខិតខំយកចិត្តទុកដាក់ ជាពិសេស គឺតាមរយៈក្រសួងមហាផ្ទៃ ដែលបានទទួលផ្ទាល់ ហើយបានចាត់ចែងជាមួយក្រសួងពាក់ព័ន្ធបន្តទៀត។
នៅក្នុងជំនួបពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី វិនឌី រូត្ស ស៊ើមែន (Wendy R. Sher man) អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅវិមានសន្តិភាព កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោបានស្នើឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការ ក្នុងការបញ្ជូនជនជាតិកម្ពុជា ត្រឡប់ពីសហរដ្ឋអាមេរិកវិញ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានចុះកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកឲ្យត្រឡប់មកកម្ពុជាវិញ ចាប់តាំងពីឆ្នាំ២០០២។

កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរណា ដែលប្រព្រឹត្តល្មើសឲ្យត្រឡប់មកមាតុភូមិវិញ ក្រោយពេលអនុវត្តទោសរួចរាល់ ប៉ុន្តែកាលពីចុងឆ្នាំ២០១៧ ការបញ្ជូនពលរដ្ឋខ្មែរពីអាមេរិកត្រូវបានខកខាន ដោយសារតែសហរដ្ឋអាមេរិក មិនព្រមតាមសំណើកម្ពុជា ដែលស្នើឱ្យកែប្រែលក្ខខណ្ឌ មួយចំនួន នៅក្នុងកិច្ចព្រមព្រៀងនេះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
ជាមួយគ្នានេះ សហរដ្ឋអាមេរិក បានសម្រេចផ្អាកទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសាច់ញាតិរបស់ពួកគេ ដែលរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ដោយសារតែការសើរើកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះ កម្ពុជាក៏បានសម្រេចផ្អាកកិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិក ក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជា ក្នុងសម័យសង្គ្រាមផងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី