Connect with us

ព័ត៌មានជាតិ

ក្រុង​ព្រះសីហនុ​ យប់ឡើង​នៅ​ជាប់​បម្រាម​គោចរ ផ្សារ​រដ្ឋ​និង​ឯកជន​​ប្រមូលផ្តុំ​​​គ្មាន​សណ្តាប់​ធ្នាប់​ នៅ​បន្ត​បិទ​

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​កំណត់​​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ និង​ស្រុក​ព្រៃនប់ទាំង​មូល​​ជា​តំបន់​លឿង ដោយ​មានការ​អនុវត្ត​ការ​រិត​បន្តឹង​ការ​ធ្វើ​អាជីវកម្ម និង​ដាក់​​​បម្រាម​គោចរនៅពេលយប់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាលជំងឺ​កូវីដ១៩។

លោក​ ឃាង ភារម្យ​ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តព្រះសីហនុបានប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹកនេះ​ថា ក្រោយ​ដាក់​ភូមិសាស្រ្តក្រុងព្រះសីហនុ និងស្រុកព្រៃនប់ទាំងមូល​ជា «តំបន់លឿង» ​រាល់ការធ្វើចរាចរណ៍​ពេលយប់ ​​​ត្រូវ​​ផ្អាក​ជា​បណ្តោះអាសន្ន​ចន្លោះ​​ពី​ម៉ោង​ ២០(ម្ភៃ) ដល់ម៉ោង៥ (ប្រាំ) លើកលែងតែករណី​ចាំបាច់​មាន​ការ​អនុញ្ញាតិពី​អាជ្ញាធរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃាង ភារម្យ​បញ្ជាក់យ៉ាង​ដូច្នេះ​ថា “អំឡុង​ការអនុវត្តវិធានការរដ្ឋបាល ការធ្វើចរាចរណ៍ចេញចូលនិងឆ្លងកាត់ សកម្មភាព ការងារមុខរបរ អាជីវកម្ម និងការ​ជួបជុំឬប្រមូលផ្តុំមនុស្សនៅ​ភូមិសាស្រ្ត​ក្រុង​ព្រះសីហនុ និង​ស្រុក​ព្រៃនប់ អនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា តែ​ចាប់​ពី​ម៉ោង​ ២០(ម្ភៃ) ដល់ម៉ោង៥ (ប្រាំ) ​ត្រូវ​បិទ​​ជា​បណ្តោះអាសន្ន”។

អ្នកនាំពាក្យ​រូប​នេះ​ក៏​បានលើក​បញ្ជាក់ពី​ករណី​ផ្សារ​រដ្ឋ​និង​ឯកជន​ដែល​មិន​រៀបរយ នៅ​មិន​ទាន់​អនុញ្ញាតិ​ឲ្យ​បើក​ដំណើរការ​វិញទេ យោងតាមតម្រូវការចាំបាច់នៃ​ការឆ្លងរាលដាលជំងឺកូវីដ-១៩។ យ៉ាងណា​រដ្ឋបាលខេត្ត លើកទឹកចិត្ត​ដល់​អាជីវករឱ្យលក់ដូរគ្រឿងឧបភោគ បរិភោគនៅតាមផ្សារម៉ាត ឬផ្សារទំនើប នៅតាមលំនៅឋាន និងនៅតាមទីតាំងដែល​រៀបរយ អាច​បើកដំណើរការ​បាន​ដោយ​ត្រូវអនុវត្តស្តង់ដារសុវត្ថិភាព​យ៉ាង​ម៉ឺងម៉ាត់​បំផុត។

លោក​បញ្ជាក់ថា អាជ្ញាធរនឹង​ចុះ​អនុវត្តវិធានការរដ្ឋបាលកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និង ភោជនីយដ្ឋាន អាហារដ្ឋានលក់អាហារវេចខ្ចប់ដែលមិនរៀបរយ ឬមានការប្រមូលផ្តុំ​មានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លម្អិតហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ឆក់យកជីវិត ប្រធានាធិបតីអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី អ៊ីរ៉ង់ ស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទូតវៀតណាម ចាត់ទុកការជេរប្រមាថសម្ដេចតេជោ ជារឿងត្រូវតែស្រាវជ្រាវចាត់វិធានការ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភរិយានាយករដ្ឋមន្ត្រី សិង្ហបុរី ជានរណា ទើបមានការចាប់អារម្មណ៍ធំពីមហាជនក្នុងថ្ងៃតែងតាំងស្វាមី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ គឺផលិតដោយអាមេរិក មួយគ្រឿងតម្លៃ ១លាន ៨សែនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម