ជីវិតកម្សាន្ដ
យឿន ពិសី ទម្លាយរឿងឈឺចាប់ជិត៦ឆ្នាំ ក្រោយក្លាយជាម្ចាស់ពានCambodia’s Got Talent
តារាចម្រៀង និងម្ចាស់ពានCambodia’s Got Talent លោក យឿន ពិសី បានបង្ហាញការឈឺចាប់ដោយរៀបរាប់ទាំងទឹកភ្នែកបង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
បើស្តាប់តាមការរៀបរាប់របស់លោក យឿន ពិសី ចំពោះរឿងរ៉ាវដែលនាំឲ្យរូបគេឈឺចាប់ និងទ្រាំមក៦ឆ្នាំមកហើយនោះ គឺគ្មានបណ្តាម្ចាស់កម្មវិធីប្រគំតន្ត្រី ឬក្រុមហ៊ុនណាមួយដែលយកចិត្តទុកដាក់ហៅលោកឡើងច្រៀងនោះទេ ពោលគឺផ្ទុយពីតារាផ្សេងៗទៀត។

លោក យឿន ពិសី បានលើកឡើងថា លោកជាប់លេខ១ដែរ តែហេតុអ្វីទុកលោកចោល ខុសពីតារាផ្សេងៗ ទោះជាស្ថិតក្នុងអំឡុងកូវីដក៏ដោយក៏នៅតែមានកម្មវិធីខ្លះៗដែរ។ អញ្ចឹងហើយបានជាលោកស្តាយក្រោយបំផុត ដែលជាប់លេខ១ បើមិនជាប់ជាការល្អទៅវិញ ព្រោះជាប់ក៏គេមិនហៅឡើងឆាកប្រគំតន្ត្រីដដែល។
យឿន ពិសី និយាយទៀតថា បើសិនមានពេលវេលាបកក្រោយ លោកសុំមិនជាប់ជាម្ចាស់ពានល្អជាង ហើយជាប់ធ្វើអ្វី បើ១ឆ្នាំមិនទាន់បានឡើងច្រៀងលើកម្មវិធីមួយឆាកផង។ លោកថា តើខ្លួនរំពឹងអ្វី បើបែបហ្នឹង ឬមកពីលោកពិការដែលបណ្តាកម្មវិធីមួយចំនួនគេមិនត្រូវការ។

លោកបន្ថែមថា ចាប់តាំងពីចូលវិស័យសិល្ប: និងក្លាយជាម្ចាស់ពាន៦ឆ្នាំមកនេះ លោកមិនដែលដាក់តម្លៃខ្លួន ឬកំណត់ថា ឡើង១កម្មវិធីត្រូវស៊ីថ្លៃខ្ទង់រាប់ពាន់ ឬរយដុល្លារទេ ខណ:រាល់ថ្ងៃដេកឱបជាម្ចាស់ពានមែន តែគ្មានតម្លៃឡើយ ពោលគឺផ្ទុយពីអ្នកសិល្ប:ដទៃទៀតដែលគេមានទីផ្សាច្រៀង៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


