ព័ត៌មានជាតិ
ប្អូនៗសិស្សនិស្សិត ត្រៀមប្រឡងចូលពេទ្យ សូមមើលសេចក្តីប្រកាសព័ត៌មានសំខាន់នេះ
គណៈកម្មការប្រឡងថ្នាក់ជាតិ បានចេញសេចក្តីជូនដំណឹងពីការប្រឡងថ្នាក់ជាតិ ជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២០-២០២១។
ដោយសារស្ថានភាពជំងឺកូ វីដ-១៥ ដែលទាក់ទងនិងព្រឹត្តិការណ៍សហគម២០កុម្ភៈ មិនទាន់បានធូរស្រាលនៅឡើយ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងរៀបចំការប្រឡងអនឡាញដល់បេក្ខជន-បេក្ខនារីដែលបានដាក់ពាក្យចូលរួមប្រឡងរួចហើយ ទៅតាមកម្មវិធីដូចខាងក្រោម៖
១. ការប្រឡងសាកល្បង៖
– លើកទី១ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង១៤:០០នាទីដល់ម៉ោង១៥:០០នាទី
– លើកទី២៖ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង១៤:០០នាទីដល់ម៉ោង១៥:០០នាទី
២. ការបែងចែកក្រុមប្រឡង៖ បេក្ខជន-បេក្ខនារីនឹងត្រូវបែងចែកចេញជាបីក្រុមដូចខាងក្រោម៖
-ក្រុមទី១៖ សម្រាប់បេក្ខជន-បេក្ខនារីប្រឡងចូលរៀនថ្នាក់វេជ្ជបណ្ឌិតទូទៅ ថ្នាក់ទន្តបណ្ឌិតទូទៅ និងថ្នាក់បរិញ្ញាបត្រឆ្មប -ក្រុមទី ២៖ សម្រាប់បេក្ខជន-បេក្ខនារីប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រឱសថ ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក និងថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា។
-ក្រុមទី៣៖ សម្រាប់បេក្ខជន-បេក្ខនារីប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក បរិញ្ញាបត្ររងឆ្មប បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក បរិញ្ញាបត្ររងព្យាបាលដោយចលនា និងថ្នាក់បរិញ្ញាបត្ររងវិទ្យាសាស្ត្រ
៣. កម្មវិធីប្រឡង៖
– ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១៖
>ពេលព្រឹក៖ សម្រាប់ក្រុមទី១ (បេក្ខជនត្រូវ Log-in ចាប់ពីម៉ោង៧:៣០នាទីជាកំហិត)
-វិញ្ញាសាគណិតវិទ្យា៖ ចាប់ពីម៉ោង៨:០០នាទី ដល់ម៉ោង ៩:៣០នាទិ៍ (រយៈពេល៩០នាទី)
-វិញ្ញាសាគីមីវិទ្យា ចាប់ពីម៉ោង១០:០០នាទី ដល់ម៉ោង១១:០០នាទី (រយៈពេល៦០នាទី)
ពេលរសៀល៖ សម្រាប់ក្រុមទី២ (បេក្ខជនត្រូវ Log-in ចាប់ពីម៉ោង១៣:០០នាទីជាកំហិត)
-វិញ្ញាសាគណិតវិទ្យា៖ ចាប់ពីម៉ោង១៣:៣០នាទី ដល់ម៉ោង១៥:០០នាទី (រយៈពេល៩០នាទី)
-វិញ្ញាសាគីមីវិទ្យារ ចាប់ពីម៉ោង១៥:៣០នាទី ដល់ម៉ោង១៦:៣០នាទី (រយៈពេល៦០នាទី)
– ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១៖
>ពេលព្រឹក៖ សម្រាប់ក្រុមទី ៣ (បេក្ខជនត្រូវ Log-in ចាប់ពីម៉ោង៧:៣០នាទីជាកំហិត)
-វិញ្ញាសាគណិតវិទ្យា៖ ចាប់ពីម៉ោង៨:០០នាទី ដល់ម៉ោង ៩:៣០នាទី (រយៈពេល៩០នាទី)
-វិញ្ញាសាគីមីវិទ្យារ ចាប់ពីម៉ោង១០:០០នាទី ដល់ម៉ោង១១:០០នាទី (រយៈពេល៦០នាទី)
៤. មណ្ឌលព័ត៌មាន៖
បេក្ខជនដែលនឹងត្រូវចូលរួមប្រឡងទាំងអស់អាចតាមដាន និងសាកសួរព័ត៌មានតាមរយៈក្រុមតេឡេក្រាម ដែលមានឈ្មោះ ប្រឡងថ្នាក់ជាតិចូលរៀនវិស័យសុខាភិបាលតាមប្រព័ន្ធអនឡាញ។
បញ្ជាក់៖ – បេក្ខជន-បេក្ខនារីត្រូវមានឈ្មោះក្នុងបញ្ជីរាយនាមបេក្ខជនចូលរួមប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាម គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២០-២០២១ នាសម័យប្រឡងថ្ងៃទី ២៨-២៩ ខែមិថុនា ឆ្នាំ២០២១ ទើបអាច Log-in ចូលរួមប្រឡងបានតាមកម្មវិធីខាងលើ។
– បេក្ខជន-បេក្ខនារីត្រូវរកកន្លែងដែលមានអឺនធឺណែតខ្លាំង និងសុវត្ថិភាព ដើម្បីធានាថាមិនរំខានដល់ ដំណើរការប្រឡង។ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល មិនទទួលខុសត្រូវចំពោះការរំខានការប្រឡងដែលបណ្តាលមកពីបញ្ហាអឺនធឺណែតរបស់បេក្ខជនទេ៕
ខាងក្រោមជាសេចក្តីប្រកាស៖


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


