ព័ត៌មានជាតិ
សមត្ថកិច្ចចុះពិនិត្យដីព្រៃលិចទឹកដែលត្រាក់ទ័រ៤គ្រឿងលួចឈូសឆាយ មិនព្រមបង់ការផាកពិន័យ
កំពង់ឆ្នាំង ៖ ត្រាក់ទ័រ ៤គ្រឿងត្រូវបានសមត្ថកិច្ចជលផលចាប់ឃាត់ទុកបន្ទាប់ពីបានឈូសឆាយដីព្រៃលិច ទឹកដោយខុសច្បាប់នៅខាងកើតសាលាឃុំស្វាយរំពារ ស្រុកកំពង់លែង និងបានធ្វើការផាកពិន័យតាមផ្លូវច្បាប់។ ប៉ុន្តែដោយមានការតវ៉ាពីប្រជាពលរដ្ឋជាម្ចាស់ត្រាក់ទ័រ និងអាជ្ញាធរឃុំ ទើបនៅព្រឹកថ្ងៃទី ០៨ ខែខែមិថុនានេះ សមត្ថកិច្ចចម្រុះក៏បានចុះទៅពិនិត្យព្រៃលិចទឹកដែលរងការខូចខាត ដើម្បីដាក់បន្ទុកលើត្រាក់ទ័រដែលចូលលួចឈូសឆាយដីព្រៃខុសច្បាប់។

ទាក់ទងនឹងករណីនេះ លោកលី ឡានាយ ខណ្ឌរដ្ឋបាលជលផលកំពង់ ឆ្នាំងនៅល្ងាចថ្ងៃទី ០៨ ខែមិថុនានេះ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ៧ ខែមិថុនា សមត្ថកិច្ចជល ផលបានចុះចាប់ឃាត់គ្រឿងចក្រចំនួន ៤ គ្រឿងដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក នៅខាងកើតសាលាឃុំស្វាយរំពារ។ ក្រោយមកសមត្ថកិច្ចក៏បានអំពាវនាវឲ្យម្ចាស់ត្រាក់ទ័រចូលខ្លួនមកធ្វើការផាកពិន័យតាមផ្លូវច្បាប់ គឺក្នុងត្រាក់ទ័រមួយគ្រឿងត្រូវផាក ពិន័យចំនួន ២ លានរៀល។

លោកនាយខណ្ឌរដ្ឋបាលជលផលបានបានបញ្ជាក់ថា ក្រោយពីការជូនដំណឹងពីការផាកពិន័យលើត្រាក់ទ័រទាំង ៤ គ្រឿងនេះ ក៏មានប្រតិកម្មពីអាជ្ញាធរភូមិឃុំនិងម្ចាស់ត្រាក់ទ័រមកតវ៉ាថាដីព្រៃខាងលើនេះគឺជាដីដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលតាំង ពីឆ្នាំ៨០ជាង និង៩០ ជាង និងថាការផាកពិន័យរបស់សមត្ថកិច្ចជលផលជារឿងខុសច្បាប់។

ដោយសារផ្ទុះការតវ៉ានេះហើយ ទើបនៅព្រឹកថ្ងៃទី៨ ខែមីនា សមត្ថកិច្ចចម្រុះរួមនិងអាជ្ញាធរស្រុកក៏បានចុះទៅពិនិត្យមើលដីព្រៃលិចទឹកដែលរងការខូចខាត ប្រមាណ ៦០ អា។ បន្ទាប់មកនៅរសៀលថ្ងៃដដែលនេះ ក្រុមសមត្ថកិច្ចចម្រុះក៏បានអញ្ជើញម្ចាស់ត្រាក់ទ័រនិងអាជ្ញាធរមកប្រជុំដោះស្រាយនៅសាលា ស្រុកកំពង់លែង។

នៅក្នុងកិច្ចប្រជុំដោះស្រាយនេះសមត្ថកិច្ចជំនាញ និងអាជ្ញាធរស្រុកបានពន្យល់អំពីផ្លូវច្បាប់ថា ការឈូសឆាយដី ត្រូវមានច្បាប់អនុញ្ញាតពីអាជ្ញាធរ។ ដូច្នេះបើដីពួកគាត់ធ្លាប់អាស្រ័យផលខាងលើនេះពិតមែន ប៉ុន្តែការបោះបង់ចោលមិនអាស្រ័យផលជាង ៣០ ឆ្នាំទៅហើយនោះ ត្រូវបានព្រៃដុះខ្ពស់លិចក្បាលទៅហើយ គឺសមត្ថកិច្ចត្រូវតែរក្សាការពារព្រៃលិចទឹកទាំងអស់នោះជាសម្បត្តិរដ្ឋ។ ដូច្នេះបើចង់ឈូសឆាយព្រៃខាងលើនេះ អាស្រ័យផល ត្រូវសុំច្បាប់អនុញ្ញាតពីគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋរបស់ខេត្ត ប្រសិនបើខេត្តសម្រេចប្រគល់ដីព្រៃ ដែលធ្លាប់ប្រជាពលរដ្ឋអះអាងថា ជាដីធ្លាប់អាស្រ័យវិញនោះ សមត្ថកិច្ចក៏ពុំហាមឃាត់នោះដែរ។ លោកលី ឡា បានបញ្ជាក់ទៀតថា ក្រោយពីសមត្ថកិច្ចជំនាញពន្យល់ពីផ្លូវច្បាប់រួចមក អាជ្ញាធរភូមិឃុំនិងម្ចាស់ត្រាក់ទ័រ ក៏បានយល់អំពីច្បាប់ហើយក៏ព្រមបង់ការផាកពិន័យតាមផ្លូវច្បាប់ ដើម្បីយកត្រាក់ទ័រទៅអាជីវកម្មឡើងវិញ៕
ដោយ ៖ ឈៀងថារិទ្ធ



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


