Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្នភាពការស្តារ​ប្រឡាយបឹងទំពុន គិត​ត្រឹម​ថ្ងៃ​១៤​ ខែមិថុនា​ ​សម្រេចបាន​ ៦០​ភាគរយ​ហើយ

បានផុស

នៅ

លោក​ ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក បូមទឹក នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា​នេះ​ថា គិតចាប់ពី​ថ្ងៃទី​០៥ ខែមេសា ២០២១ ដល់ថ្ងៃនេះ​់ ក្រុមការងារ​បច្ចេកទេស បាន​ស្តារ​ប្រឡាយ​បឹងទំពន់ សម្រេចបាន​ ៦០​ ភាគរយ​ ហើយ ដែលមាន​ប្រវែង ​២,២០០ ​ម៉ែត្រ ។​ 

ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រំដោះ​ទឹក​ពី​ប្រឡាយ​ដើម​ស្លែង ប្រឡាយ​បារាំង ពិសេស​រំដោះ​ទឹក​ពី​ក្នុង​ខណ្ឌ ពោធិ​សែនជ័យ ខណ្ឌ​សែនសុខ ខណ្ឌទួលគោក​ និង​១​ផ្នែក​ខ្លះ​ក្នុង​ខណ្ឌចំការមន និង​ខណ្ឌ​៧​មករា​៕ អត្ថបទ ៖ ស្រីរ័ត្ន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម