ព័ត៌មានជាតិ
ប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្ដាលថ្មី ខណៈប្រធានចាស់ត្រូវផ្ទេរទៅក្រសួង
លោក លាង ច័ន្ទរង្សី ត្រូវបានតែងតាំង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្ដាលថ្មី ជំនួសលោក ប៉ុល ថូ ដែលត្រូវចូលកាន់មុខតំណែងថ្មី ជាអនុប្រធាននាយកដ្ឋានត្រួតពិនិត្យ និងវាយតម្លៃ នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ។

ពិធីប្រកាសមុខតំណែងថ្មីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាពលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ថ្លែងនៅក្នុង ពិធីប្រកាសចូលកាន់មុខតំណែង នោះលោក ព្រុំ សុខា បានស្នើដល់មន្ត្រីរាជការទាំងអស់ នៃមន្ទីរមុខងារសាធារណៈខេត្តកណ្ដាល ត្រូវលើកកម្ពស់ស្មារតីសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដោយក្នុងបរិបទនៃការឆ្លងរាលដាលជាសកល នៃជំងឺកូវីដ-១៩ មន្ត្រីរាជការត្រូវចេះទម្លាប់របៀបរស់នៅ និងធ្វើការទៅតាមគន្លង នៃប្រក្រតីភាពថ្មី និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ និងត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា។

លោករដ្ឋមន្ត្រីបានបន្តថា «មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចរបស់មន្ទីរមុខងារសាធារណៈ ដើម្បីធ្វើជាសេនាធិការយ៉ាងសកម្មជូនដល់រដ្ឋបាលខេត្ត លើវិស័យមុខងារសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ សំដៅដល់ការកសាងរដ្ឋបាលសាធារណៈ ឱ្យកាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមជាមួយការលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈ ម្ចាស់ការ ភក្ដីភាព និងមនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការ»។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះស្នាដៃទាំងឡាយដែល លោក ប៉ុល ថូ អតីតប្រធានមន្ទីរមុខងារសាធារណៈខេត្ត រួមជាមួយមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តកណ្ដាល សម្រេចនាពេលកន្លងមក បានធ្វើឲ្យអង្គភាពមានការរីកចម្រើន និងសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ លោក រដ្ឋមន្ត្រី បានជំរុញដល់ប្រធានមន្ទីរថ្មី ដែលទើបតែងតាំង ត្រូវបន្តដឹកនាំ និងខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យសកម្ម សំដៅសម្រេចបាននូវជោគជ័យធំៗបន្ថែមទៀត តាមទិសដៅ និងបេសកកម្ម របស់ក្រសួងមុខងារសាធារណៈ ជាពិសេសត្រូវធ្វើជាសេនាធិការឱ្យយ៉ាងរឹងមាំជូនរដ្ឋបាលខេត្ត លើវិស័យមុខងារសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ៕
ដោយ ៖ សំអឿន

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


