ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ថា អាមេរិក ទម្លាក់គ្រាប់កម្ទេចស្ពាន ៨កន្លែង សម្លាប់ជនស៊ីវិល ៨នាក់ និងរបួស ២០នាក់
ប្រទេសអ៊ីរ៉ង់ បញ្ជាក់ថា ស្ពានចំនួន ៨ ត្រូវបានអាមេរិក កម្ទេច រួមជាមួយសំណង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត ក្នុងការវាយប្រហារ នាពេលថ្មីៗនេះ ខណៈជនស៊ីវិល ៨នាក់ ក៏ត្រូវបាត់បង់ជីវិត និង ២០នាក់ រងរបួសផងដែរ។

ដ្បិតមិនបញ្ជាក់ទីតាំងស្ពានទាំងអស់ ប៉ុន្តែសារព័ត៌មានរដ្ឋ IRNA ផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ថា ក្នុងចំណោមនោះ មានស្ពាន Bandar-e Khamir ស្ថិតក្នុងខេត្ត Hormozgan ភាគខាងត្បូង ដែលត្រូវអាមេរិកទម្លាក់គ្រាប់បែកផ្តាច់ចោល ខណៈក្នុងការវាយប្រហារនោះ ក៏បណ្តាលឲ្យជនស៊ីវិល ៧នាក់ស្លាប់ និង៩នាក់ រងរបួសផងដែរ។
មិនត្រឹមប៉ុណ្ណឹង IRNA រាយការណ៍ទៀតថា អាមេរិក ក៏បំផ្ទុះប៉មដ៏ខ្ពស់មួយផងដែរ នៅកំពង់ផែ Chabaharរបស់ប្រទេសអ៊ីរ៉ង់ ស្ថិតនៅឈូងសមុទ្រអូម៉ង់ ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ប្រទេសជិតខាង អាហ្វហ្គានីស្ថាន ដែលជាប្រទេសគ្មានច្រកចេញចូលសមុទ្រ។
សហរដ្ឋអាមេរិក បានបន្តបើកការវាយប្រហារទ្រង់ទ្រាយធំ ឈានចូលដល់ថ្ងៃទី៦ហើយ ដោយទម្លាក់គ្រាប់បែកលើទីតាំងសំខាន់ៗ នៅអ៊ីរ៉ង់ ខណៈការផ្ទុះធ្វើឲ្យកក្រើកទូទាំងប្រទេសនេះ កម្ទេចទាំងស្ពាន ស្ថានីយរថភ្លើង និងព្រលានយន្តហោះ ព្រមទាំងបង្ខំឲ្យជម្លៀសមន្ទីរពេទ្យកុមារ។

ទីបញ្ជាការអាមេរិក (CENTCOM) នៅតែអះអាងថា ប្រតិបត្តិការរបស់ខ្លួន គឺមានបំណងកម្ទេចយោធារបស់អ៊ីរ៉ង់ និងដើម្បីធានាសុវត្ថិភាពច្រកសមុទ្រ Hormuz លែងឲ្យទីក្រុងតេហេរ៉ង់ មានសមត្ថភាពគំរាមកំហែងតទៅទៀត។
សង្គ្រាមផ្ទុះឡើងខ្លាំងជាថ្មីនេះ គឺបន្ទាប់ពីអាមេរិក ចោទថា អ៊ីរ៉ង់ បានបំពាន MoU ដែលភាគីទាំងពីរ ចុះហត្ថលេខាកាលពីខែមិថុនា តាមរយៈការវាយប្រហារលើកប៉ាល់ដឹកទំនិញ នៅច្រក Hormuz ទើបទីក្រុងវ៉ាស៊ីនតោន ឆ្លើយតបយ៉ាងចាស់ដៃបែបនេះ។
យ៉ាងណា អ៊ីរ៉ង់ ក៏សងសឹកវិញ ដោយបាញ់មីស៊ីលនិងបង្ហោះដ្រូន ទៅកម្ទេចទ្រព្យសម្បត្តិយោធា និងមូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់៕
អត្ថបទ៖ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


