Connect with us

កីឡា

កម្ពុជា ឈ្នះ​មេដាយ​មាស ២ និងសំរិទ្ធ ១ ពី​ការ​ប្រកួត​ជឺជីតស៊ូជើង​ឯក​អាស៊ី ម្សិល​មិញ

បានផុស

នៅ

កីឡាករ និង​កីឡាការិនី​ជឺជីតស៊ូ​ជម្រើស​ជាតិ​កម្ពុជា បាន​ឈ្នះ​មេដាយ​ ៣ គ្រឿង​ពី​ការ​ប្រកួត​កីឡា​ជឺជីតស៊ូ​យុវជន​អាស៊ី​អាយុ ក្រោម ២១ ឆ្នាំ ឆ្នាំ ២០២៦ នៅ​ប្រទេស​កាហ្សាស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ ២០២៦ កីឡាការិនី ទឹន សុវណ្ណបួរកែវ  និង កីឡាការិនី ហេង សៀវហ៊ាង ឈ្នះមេដាយមាស ១ គ្រឿង លើ​វិញ្ញាសាគូនារី​នារីអាយុក្រោម ២១ឆ្នាំ។ កីឡាការិនី​ទាំង​ពីរ​បាន​ឈ្នះ​មេដាយ​ មេដាយ​មាស ១ គ្រឿង​ទៀត​សម្រាប់​ វិញ្ញាសាគូនារីអាយុក្រោម ២១ឆ្នាំ​ដែរ។

ជាមួយ​គ្នា​នេះ កីឡាករ សរ សុផានុត បាន​ឈ្នះមេដាយសំរិទ្ធ ១ គ្រឿង លើ​​វិញ្ញាសាឯកត្តជនបុរសប្រយុទ្ធ អាយុក្រោម ២១ឆ្នាំ ទម្ងន់-៦៩គីឡូក្រាម។ ការ​ប្រកួត​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ ២០២៦ ដូច្នេះ​ក្រុម​កីឡាករ កីឡាការិនី​កម្ពុជានៅ​មាន​ឱកាស​ទទួល​បាន​មេដាយ​បន្ថែម​ទៀត។

សូម​បញ្ជាក់​ថា សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា បាន​បញ្ជូន​កីឡាករ កីឡាការិនី ១៤ នាក់ គ្រូបង្វឹក ២ នាក់ និងមន្ត្រីកីឡា ៨ នាក់ ចូល​រួម​ប្រកួត​កីឡា​ជឺជីតស៊ូ យុវជន​អាយុ​ក្រោម ២១ ឆ្នាំ ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ ២០២៦ នៅ​ប្រទេស​កាហ្សាស្ថាន៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម