ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ អះអាងថា វាយប្រហារចំមូលដ្ឋានទ័ពអាមេរិក នៅគូវ៉ែត បង្កជាភ្លើងឆេះយ៉ាងសន្ធោសន្ធៅ
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសនាថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ថា កម្លាំងទ័ពអាកាសរបស់ខ្លួន បានបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកមួយកន្លែង នៅក្នុងប្រទេសគូវ៉ែត ដែលនេះគឺជាប្រតិបត្តិការសងសឹកលើកទី១២ ប្រឆាំងនឹងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារ Anadolu ដោយដកស្រង់ប្រភពចេញពីសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Mehr។

យោងតាមសេចក្តីថ្លែងការណ៍របស់ IRGC គោលដៅដែលត្រូវបានវាយប្រហារ រួមមាន ប្រព័ន្ធរ៉ាដាត្រួតពិនិត្យ និងសម្គាល់មីស៊ីល, ឃ្លាំងអាវុធមួយចំនួន, ប្រព័ន្ធបាញ់មីស៊ីល HIMARS ចំនួនពីរគ្រឿង និងមីស៊ីលជាច្រើនគ្រាប់ ដែលស្តុកទុកនៅក្នុងប្រព័ន្ធនោះ។ IRGC បានអះអាងថា ការវាយប្រហារនេះ បានបង្កឱ្យមានអគ្គិភ័យដ៏ធំមួយ នៅក្នុងមូលដ្ឋានទ័ពនោះ។ ភាគីអ៊ីរ៉ង់ បានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលខ្លួនអះអាងថាបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ប្រព័ន្ធទូរគមនាគមន៍ និងផ្លូវដែក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួស។
ការវាយប្រហារនេះ កើតឡើងស្របពេលដែលបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ទើបបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ចប់ប្រតិបត្តិការវាយប្រហារថ្មីមួយទៀតប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាការវាយប្រហារយោធាលើកទី៦ ជាប់ៗគ្នាក្នុងរយៈពេល ៦យប់កន្លងមកនេះ។
គួររំលឹកថា តំបន់មជ្ឈិមបូព៌ាមានភាពតានតឹងខ្លាំង ចាប់តាំងពីខែកុម្ភៈមក នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការរួមគ្នា ក្នុងការវាយប្រហារលើអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់ ក៏បានឆ្លើយតបវិញ ដោយការប្រើប្រាស់មីស៊ីល និងដ្រូន វាយប្រហារទៅលើបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដែលជាកន្លែងដាក់ពង្រាយមូលដ្ឋានទ័ពអាមេរិក។ ទោះបីជាកាលពីខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន ដើម្បីឈានទៅរកសន្តិភាពក៏ដោយ ក៏ជម្លោះនៅតែបន្តផ្ទុះឡើងជាថ្មី ជាពិសេសជុំវិញបញ្ហានៅច្រកសមុទ្រហ័រមូស ដែលភាគីទាំងពីរបានវាយបកគ្នាទៅវិញទៅមកយ៉ាងក្តៅគគុក៕
ប្រែសម្រួល៖ ឈាង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣៩ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


