ព័ត៌មានជាតិ
បាញ់ប្រហារអតីតប្រពន្ធ គេចខ្លួនបានមួយយប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បុរសម្នាក់ដោយប្រើប្រាស់អាវុធខ្លី បានធ្វើសកម្មភាពបាញ់ប្រហារទៅលើអតីតប្រពន្ធ រួចគេចខ្លួនបានមួយយប់ លុះស្អែកឡើងត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ដកហូតអាវុធខ្លី១ដើម ។
នគរបាលខេត្តព្រះសីហនុ ប្រាប់ឲ្យដឹងថា កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីផ្ទុះអាវុធនៅចំណុចក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បង្កដោយជនសង្ស័យជាប្តី បានប្រើអាវុធខ្លី បាញ់ប្រហារទៅអតីតប្រពន្ធ បណ្តាលឲ្យត្រូវ១គ្រាប់ចំទ្រូងខាងឆ្វេងរបួសធ្ងន់ ហើយជនសង្ស័យរត់គេចខ្លួនបាត់ ។

ដោយមានការរដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍នគរសង្កាត់លេខ៤ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗ ព្រមទាំងធ្វើការហ៊ុមព័ទ្ធបរិវេណគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះដែលដឹងថា ជនសង្ស័យសម្ងំលាក់ខ្លួននៅទីនោះ ។ ក្នុងសកម្មភាពនេះ សមត្ថកិច្ចធ្វើការស្វែងរកជនសង្ស័យយ៉ាងយកចិត្តទុកដាក់បំផុត រហូតដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងអាវុធខ្លី១ដើមផងដែរ។

សមត្ថកិច្ចប្រាប់បន្តថា ជនរងគ្រោះនៅក្នុងហេតុការណ៍នេះឈ្មោះ ផង់ សុភាព ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បច្ចុប្បន្នកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ ជា សុវណ្ណារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកកាំភ្លើងខ្លី១ដើម ម៉ាក K54 ពណ៌ខ្មៅ ឈូសលេខបង់១ និងគ្រាប់៦គ្រាប់ ។
ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បី ចាត់ការតាមនីតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


