Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​០៣​គ្រាប់ ​នៅក្នុង​ដីចំការ​របស់​ពួកគាត់​

បានផុស

នៅ

​ឧ​ត្ត​រ​មានជ័យ​ ៖​ កម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឃុំ​អូរ​ស្វាយ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅវេលា​ម៉ោង​១០​និង​៣០​នាទី ខែមិថុនា ឆ្នាំ​២០២១ ដោយមាន​ប្រជាពលរដ្ឋ​ឈ្មោះ ឌុ​ច សារឿន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ កសិករ រស់នៅ​ភូមិ​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន ០៣​គ្រាប់ ខាងកើត​ភូមិ​សែន ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​សំ​ចម្ងាយ​៣០០​ម៉ែត្រ នៅក្នុង​ចម្ការ​របស់គាត់ ហើយ​ពលរដ្ឋ​ខាងលើ​បានមក​រាយការណ៍​ជូន​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឃុំ​អូរ​ស្វាយ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ភ្លាមៗ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ទីតាំង​គ្រាប់​៖

១- គ្រាប់​B៦០=០១​គ្រាប់​

២- គ្រាប់ផ្លោង​=០១​គ្រាប់​

៣- មីន​ស្នូលពោត​=០១​គ្រាប់​

​បច្ចុប្បន្ន​បាន​រាយការណ៍​ជូន អង្ក​ការដោះមីន​កម្ពុជា មក​យកទៅ​កម្ទេចចោល​កន្លែង​ដែលមាន​សុវត្ថិភាព​រួចរាល់​អស់​ហើយ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សំណល់​គ្រឿង​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម នៅ​មាន​ច្រើន​កប់​ក្នុង​ដី។ ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ដាច់ស្រយាល​ងាយ​រង​គ្រោះ​ថា្នក់​ពិសេស​ក្មេង​តូចៗ។

ការ​ជីក​គាស់​កាយ​រុករានដីព្រៃធ្វើចំការងាយ និងគ្រោះថ្នាក់ដោយសារ​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ។

​យើង រួមគ្នាទប់ស្កាត់ការគ្រោះថ្នាក់ បណ្តាលមកពីសំណល់គ្រឿងផ្ទុះសល់​ពីសម័យសង្គ្រាម ក្នុង សហគមន៍យើងទាំងអស់គ្នា៕​

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម