ព័ត៌មានជាតិ
ខេត្តស្វាយរៀងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីស្អែកនេះតទៅ
ខេត្តស្វាយរៀងនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅក្នុងក្រុងបាវិត ស្រុកកំពង់រោទិ៍និងនៅស្រុករំដួលចាប់ពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១ស្អែកនេះតទៅ។

យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹងថាយុទ្ធនាការចាក់វ៉ាក់សាំងនេះរដ្ឋបាលខេត្តសហការការរៀបចំជាមួយក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិនិងក្រុមគ្រូពេទ្យម ន្ទីរសុខាភិបាលខេត្ត ក្នុងនោះនៅក្រុងបាវិតមានចំនួន២ទីតាំងដែលចាក់ដោយក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិទីតាំងទី១នៅវិទ្យាល័យជីភូនិងទី២នៅសាលាបឋមមសិក្សានៅមតេយ្យធនធានបាវិត។
ស្រុករំដួលមានចំនួន៨ ទីតាំងដែលទទួលការចាក់ដោយមន្ទីរសុខាភិបាលខេត្ត ទី១ នៅសាលាបឋមសិក្សាបុសមន ទី ២ វិទ្យាល័យពងទឹក ទី ៣ អនុវិទ្យាល័យម៉ឺនជ័យទី៤សាលាបឋមសិក្សាសង្កែទី ៥ សាលាបឋមសិក្សារកំពង់ចក ទី ៦ សាលាបឋមសិក្សាម្រាកទី ៧ សាលាបឋមសិក្សាភូមិក្រូចនិងទី៨ សាលាបឋមសិក្សាវត្តធ្នង់។

ស្រុកកំពង់រោទិ៍មានចំនួន ១០ទី តាំងដោយទទួលការចាក់ដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល ទី ១ សាលាបឋមសិក្សាបន្ទាយក្រាំង ទី២ សាលាបឋមសិក្សាព្រៃក្នៀត ទី៣ សាលាបឋមសិក្សាព្រះពន្លារ ទី៤ សាលាបឋមសិក្សាព្រៃម្នាស់ ទី៥ សាលាបឋមសិក្សាថ្មី ទី៦ មណ្ឌលសុខភាពស្វាយតាយាន ទី៧ សាលាបឋមសិក្សាហ៊ុនសែនកំពង់រោទិ៍ ទី៨ អនុវិទ្យាល័យត្នោត ទី៩ អនុវិទ្យាល័យខ្សែត្រនិងទី១០ សាលាបឋមសិក្សាព្រៃចំណារ។
បើតាមរដ្ឋបាលខេត្ត ការចាក់វ៉ាក់សាំងនេះអនុវត្តជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១ទៅចាប់ពីម៉ោង៧និង៣០ព្រឹក រហូតដល់ម៉ោង១១និង៣០នាទីនិងចាប់ពីម៉ោង ១រសៀលដល់ម៉ោង ៥រសៀលដោយបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលចាក់វ៉ាក់សាំងសូមភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនឬបណ្ណសម្គាល់ការងារឬសំបុត្រកំណើត ទម្រង់ចាក់វ៉ាក់សាំងដែលផ្ដល់ជូនដោយក្រុមគ្រូពេទ្យតាមរយៈអាជ្ញាធរមូលដ្ឋាន៕

សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


