កូវីដ-១៩
អាជ្ញាធរក្រុងបានលុង រៀបចំឲ្យអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបរិវេណមុខមន្ទីរវប្បធម៌ខេត្តជាបណ្ដោះអាសន្ន
ក្នុងនាមប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានណែនាំគណៈបញ្ជាការឯកភាពក្រុងបានលុងដឹកនាំដោយលោក ងិន ណែល អភិបាលក្រុងបានលុង ដែលមានការចូលរួមពីលោកចៅសង្កាត់ និងកងកម្លាំង ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពក្រុងបានលុង បានរៀបចំឲ្យអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបរិវេណមុខមន្ទីរវប្បធម៌ខេត្តជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ រហូតដល់ស្ថានភាពប្រសើរឡើងវិញ។

លោក ងិន ណែល អភិបាលក្រុងបានលុងបានលើកឡើងថា ដោយសារការកើនឡើងច្រើន នៃការឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តរបស់យើង គណៈបញ្ជាការឯកភាពខេត្តបានបិទខ្ទប់ទីតាំងមួយចំនួនជាតំបន់លឿង និងលឿងទុំ ក្នុងនោះក៏មានផ្សារបានលុងផងដែរ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការទិញគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ។
ដូច្នេះគណៈបញ្ជាការឯកភាពខេត្តក៏បានរៀបចំឲ្យ អាជីវករមកលក់ដូរនៅបរិវេណមុខមន្ទីរវប្បធម៌ ដើម្បីបង្កើនជាភាពងាយស្រួលមួយកម្រិតដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការទិញម្ហូបអាហារប្រចាំថ្ងៃ។

លោកអភិបាលក្រុងបានបន្តទៀតថា ក្នុងការលក់ដូរនៅទីតាំងនេះ គឺមានការរក្សាគម្លាត ការអនុវត្តវិធានការសុខាភិបាលបានត្រឹមត្រូវ ដែលបង្កជាភាពងាយស្រួល និងសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលមកទិញ។
លោកអភិបាលក្រុងក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន រួមគ្នាពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត និងត្រូវចូលរួមសហការទាំងអស់គ្នា ដើម្បីយើងអាចកាត់ផ្ដាច់ការចម្លងជំងឺនេះទាំងស្រុងបាន។

សូមបញ្ជាក់ថា តូបអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបរិវេណមុខមន្ទីរវប្បធម៌ខេត្តជាបណ្ដោះអាសន្ន នាពេលនេះមានចំនួន ១០៩កន្លែង ដែលកន្លែងលក់នីមួយៗមានប្រវែង ៣ម៉ែត្រ ហេីយកន្លែងលក់មានគម្លាតពីគ្នាប្រវែង ២ម៉ែត្រផងដែរ៕ អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


