Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​កម្ពុជា​ធានារ៉ាប់រង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​បណ្ឌិត​សភា​យោ​ធាកម្ពុជាទាំង៦រូប ដែល​អាមេរិក​ផ្តាច់​អាហារូបករណ៍​មុន​កាលកំណត់

បានផុស

នៅ

​ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បាន​ធានារ៉ាប់រង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​បណ្ឌិត​សភា​យោ​ធាកម្ពុជាទាំង៦រូប ដែល​អាមេរិក​ផ្តាច់​អាហារូបករណ៍​មុន​កាលកំណត់ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ការពារជាតិ ដែល​កម្ពុជាថ្មីទទួល​បាន។

​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា យោង​តាម​ការសម្រេច​ជាឯកតោ​ភាគី​របស់​សហរដ្ឋអាមេរិក​ស្តី​ពី​ផ្តាច់​អាហារូបករណ៍​សិស្ស​បណ្ឌិត​សភា​យោ​ធាកម្ពុជា ចំនួន៦រូប មុន​កាលកំណត់​ ក្រសួង​ការពារ​ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់នូវចំណាត់​ការបន្ទាន់​មួយ​ និង​ចាំបាច់​ ពាក់ព័ន្ធ​នឹង​ការ​សិក្សារបស់​សិស្ស​បណ្ឌិត​សភា​យោ​ធាកម្ពុជា ដោយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា​នឹង​ទទួលបន្ត​បង់​ថ្លៃ​សិក្សា​សម្រាប់​សិស្ស​បណ្ឌិត​សភា​យោ​ធាកម្ពុជា ទាំង៦រូប រហូត​ដល់​បញ្ចប់​ការសិក្សា​របស់ខ្លួន​ជា​ស្ថាពរ។

ចំណែក​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ប្រាប់​កម្ពុជា​ថ្មី​នា​ល្ងាច​ថ្ងៃទី​០២ ខែកក្កដា យ៉ាងនេះ​ថា “​ខ្ញុំ​មានការ​សោកស្ដាយ ពីព្រោះ​និស្សិត​ទាំងនេះ គឺ​ខាង​អាមេរិក​ជា​អ្នកធ្វើការ​សម្ភាសន៍ និង​ជ្រើសរើស​ដោយផ្ទាល់​ខ្លួនឯង អញ្ចឹង​គាត់​មិនគួរណា​ធ្វើការ​សម្រេចចិត្ត​មួយ ដែល​ប៉ះពាល់​ដល់​អនាគត​រប​ស់​និស្សិត​ទាំងអស់នេះ ដែល​រៀន​មិនទាន់​ចប់ ដោយសារតែ​ផលប្រយោជន៍​នយោបាយរ​បស់​ខ្លួន​នោះទេ​”​។

​លោក ជិន ម៉ា​លីន បញ្ជាក់ដែរថា “​នេះ​បាន​ហៅថា បិតា​ប្រជាធិបតេយ្យ​មែន ជំនួយ​មាន​ចំណង​, នយោបាយ​ការទូត​បែប​អសីលធម៌​, ខឹង​ឪពុកម្តាយ ធ្វើ​អី​មិនកើត មក​វាយ​កូន​គេ​ជាការ​ព្រមាន Sick”។

សូមបញ្ជាក់ថា និស្សិត​កម្ពុជា​ចំនួន​៦​នាក់ ដែល​កំពុង​សិក្សា​នៅ​បណ្ឌិតសភាយោធា​ចំនួន​បួន ក្នុង​សហរដ្ឋអាមេរិក ត្រូវបាន​ប្រាប់​ឲ្យ​ផ្អាក​ការសិក្សា​មុនពេល​កំណត់​នៅពេល​បញ្ចប់​ឆ្នាំ​សិក្សា​ឆ្នាំនេះ​។ និស្សិត​ទាំង​៦​រូបនេះ កំពុង​សិក្សា​នៅ​បណ្ឌិតសភាយោធា​ជើងគោក West Point ចំនួន​២ រូប បណ្ឌិតសភា​ទ័ពអាកាស​ចំនួន​២​រូប កងទ័ពជើងទឹក​ចំនួន​១​រូប និង​ឆ្មាំ​សមុទ្រ​ចំនួន​១​រូប​។

​និស្សិត​ទាំងនេះ ខ្លះ​បាន​សិក្សា​ដល់​ឆ្នាំ​ទី​៤ ដែល​នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​២០២២​ខាងមុខ​។ ពួកគេ​ត្រូវបាន​ជ្រើសរើស​តាមរយៈ​កម្មវិធី​អាហារូបករណ៍​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ដោយ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ជ្រើសរើស​ដោយផ្ទាល់​ហើយ​អ្នកខ្លះ​មិនទាន់មាន​ក្របខណ្ឌ​ជា​ទាហាន​នៅក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​នៅឡើយ​ទេ​។

​បើតាម​លោក Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​ពន្យល់​ប្រាប់​អ្នកសារព័ត៌មាន​ថា កម្ពុជា​បាន​កាត់បន្ថយ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ជាច្រើន នៃ​ទំនាក់ទំនង​ទ្វេភាគី​ជា​ប្រពៃណី​រវាង​យោធា និង​យោធា ដូច្នេះ​កម្ពុជា​បាន​បាត់បង់​ភាពស្របច្បាប់​ក្នុងការ​ទទួលបាន​កម្ម​វិធី​សិក្សា​ផ្នែក​យោធា​របស់​សហរដ្ឋអាមេរិក​៕

កែសម្រួលដោយ ៖ នាគព័ន្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២៦ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

សន្តិសុខសង្គម៣១ នាទី មុន

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនសិស្សសាលាជាង១០០នាក់

សេចក្ដីជូនដំណឹង៣៥ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៤ ជូនមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម