Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការរកឃើញ​អ្នក​វិ​ជ្ជមាន​កូ​វីដ​១៩ ចំនួន ២៣ នាក់​ថ្មី​ថែម ទៀត​នៅ​ថ្ងៃទី​០៣ ខែ​កក្ក​ដា

បានផុស

នៅ

​កំពង់ឆ្នាំង ៖ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច ថ្ងៃទី ០៣ ខែ​កក្ក​ដា នេះ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ១៩ ថ្មី​ទៀត​ចំនួន ២៣ នាក់ នៅ​ថ្ងៃទី ០២ ខែមិថុនា ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​លើ​អាជីវករ កម្មករ បុគ្គលិក​ធនាគារ បុគ្គលិក​ក្រុមហ៊ុន ជាងកាត់ដេរ ជាងឈើ​និង​កុមារ ។

អ្នក​វិជ្ជមាន​កូ​វីដ​១៩ ទាំង ២០ នាក់​ខាងលើ​នេះ​គឺ នៅក្នុង​ក្រុង​កំពង់ ឆ្នាំង​ចំនួន ៨ នាក់ , នៅក្នុង​ស្រុក​រលាប្អៀរ ៣ នាក់ និង​ង​នៅក្នុង​ស្រុក​កំពង់លែង ៨ នាក់ ស្រុក​បរិបូណ៌ ២ នាក់ នឹង​ស្រុក​កំពង់ត្រឡាច ២​នាក់ ផងដែរ ។

​នៅក្នុង​សេចក្តីជូនដំណឹង​នេះ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា គិត​មកដល់​ថ្ងៃទី ០៣ ខែ​កក្ក​ដា នេះ​ខេត្ត​កំពង់ ឆ្នាំង​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុ​ម្ភៈ​សរុប​ចំនួន ៦៨៧ នាក់ , ក្នុងនោះ ជាសះស្បើយ​ថ្មី​គក​មាន , អ្នកជា​សះស្បើយ​សរុប ៣៨៣ នាក់ , អ្នកស្លាប់​ថ្មី ២ នាក់​, អ្នកស្លាប់​សរុប​ចំនួន ១៤ នាក់ , អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ២៣០ នាក់៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម