ព័ត៌មានអន្ដរជាតិ
នៅជប៉ុន ភ្លៀងខ្លាំង បាក់ដីសម្លាប់មនុស្ស៣នាក់ និងកំពុងបាត់ខ្លួន១១៣នាក់
ហោចណាស់មនុស្ស៣នាក់ត្រូវបានរកឃើញស្លាប់ និងជាង១០០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ដ៏អាក្រក់ដែលបណ្តាលឲ្យបាក់ដីនៅផ្នែកកណ្តាលខេត្ត Atami ប្រទេសជប៉ុនកាលពីចុងសប្តាហ៍កន្លងទៅនេះ។
តាមសារព័ត៌មានក្នុងស្រុកបានផ្សាយនៅថ្ងៃចន្ទ ទី៥ ខែកក្កដានេះ លោក Hiroki Onuma អ្នកនាំពាក្យសាលាខេត្តបាននិយាយថា ចំនួនអ្នកស្លាប់៣នាក់ និងមនុស្ស១១៣នាក់កំពុងបាត់ខ្លួននៅខេត្តមាត់សមុទ្រ Atami ដែលមានចម្ងាយ៩០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងតូក្យូ។
លោកថា បន្ទាប់ពីធ្លាក់ភ្លៀងដូចហែកមេឃ ទឹកបានឡើងជាជំនន់ រអិលបាក់ដី ល្បាប់ភក់ កម្ចេចកម្ចីបានហូរគ្របដណ្តប់លើផ្ទះសម្បែងអ្នកស្រុកកាលពីថ្ងៃសៅរ៍។
ភ្ញៀវធ្លាក់ដ៏អាក្រក់ និងរអិលបាក់ដីគឺជាសញ្ញានៃការរំលឹកពីគ្រោះធម្មជាតិ ក្នុងនោះមានរញ្ជួយដី ការផ្ទុះភ្នំភ្លើង និងព្យុះសូណាមិជាដើមដែលរំខានដល់ប្រទេសជប៉ុនក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូចាប់ទទួលអត្តពលិកពីខែនេះទៅ។
ការរអិលបាក់ដីនេះដែលបានប៉ះពាល់ដល់អគារ១៣០បានកើតមានឡើងវេលាម៉ោង១០.៣០នាទីព្រឹកកាលពីថ្ងៃសៅរ៍ នៅខេត្ត Atami ដែលជាតំបន់ទេសចរណ៍រដូវក្តៅដ៏ពេញនិយមមួយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង