ព័ត៌មានជាតិ
ផ្ទុះកូវីដខ្លាំង អាជ្ញាធរចុះបិទទីតាំងចំនួន២ ក្នុងក្រុងបានលុង
នៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ក្រុមការងារឆ្លើយតបបន្ទាន់ នៃរដ្ឋបាលខេត្តរតនគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ហើយត្រូវបានអាជ្ញាធរក្រុងធ្វើការបិទផ្លូវជាបណ្តោះអាសន្ន។ ក្នុងនោះមានទីតាំងចំនួន២កន្លែង ទី១.នៅបរិវេណផ្ទះល្វែង និងបេនឡានផ្សារតាយ សេង ទី២.នៅភូមិ៤ សង្កាត់កាចាញ បានបិទផ្លូវចេញចូលនៅក្នុងភូមិមួយនេះ បន្ទាប់ពីបានរកឃើញមួយគ្រួសារមានជំងឺកូវីដ១៩ ។

លោក ទន់ ពៅ ចៅសង្កាត់កាចាញ បានប្រាប់កម្ពុជាថ្មី ដឹងតាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងៃទី៧ ខែកក្កដានេះ ថា ការបិទផ្លូវចូលភូមិនៅថ្ងៃនេះ បន្ទាប់ពីមន្ទីរសុខាភិបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជាង១០នាក់ នៅបរិវេណផ្ទះល្វែង និងបេនឡានផ្សារតាយសេង កាលពីថ្ងៃទី៥ ខែកក្កដា ហើយមកដល់ថ្ងៃទី៦ ខែកក្កដានេះ បានរកឃើញមួយគ្រួសារបន្ថែមទៀត នៅក្នុងភូមិ៤ សង្កាត់កាចាញ សរុបមកដល់ថ្ងៃ៧ ខែកក្កដានេះ ជិត៣០នាក់ហើយ។

លោកថា ការបិទផ្លូវទាំង២នេះ គឺធ្វើតេស្តសំណាករកជំងឺកូវីដ១៩ ដែលឆ្លងពីសហគមន៍២០កុម្ភ:កន្លងទៅ ហើយយើងមិនអាចកំណត់បានថា បិទដល់ថ្ងៃណានោះទេ។
សូមបញ្ជាក់ថា នៅក្នុងខេត្តរតនគិរី មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបជិត៦០០នាក់ ព្យាបាលជាសះស្បើយសរុប១០២នាក់និងស្លាប់៤នាក់៕
អត្ថបទ ៖ វុទ្ធឦសាន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


