ព័ត៌មានជាតិ
មន្ត្រីនគរបាលចេញចូលអគ្គស្នងការនគរបាលជាតិ តម្រូវឱ្យធ្វើតេស្តរហ័សមួយសប្តាហ៍ម្តង
មន្ត្រីនគរបាលដែលមានភារកិច្ចចេញ-ចូលបំពេញការងារក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ តម្រូវឱ្យយកសំណាកធ្វើតេស្តរហ័ស(Rapid Test) រកជំងឺកូវីដ១៩ មួយសប្តាហ៍ម្តង។

ការអនុវត្តរៀងរាល់មួយសប្តាហ៍ម្តងនេះ ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងការចង្អុលដឹកនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់មន្ត្រីនគរបាលជាតិ ដូចជាការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ការឆ្លងរាលដាលកូវីដ-១៩នៅក្នុងសហគមន៍ ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ដែលបានចុះត្រួតពិនិត្យនៅកន្លែងបញ្ជរយកសំណាកធ្វើតេស្តនៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ បានក្រើនរំលឹក និងជំរុញស្មារតីចំពោះកងកម្លាំងនគរបាលជាតិដែលមានភារកិច្ចបំពេញការងារប្រចាំថ្ងៃ តាមការចាត់តាំងរបស់អង្គភាព ត្រូវចូលរួមគោរព និងអនុវត្តការយកសំណាកធ្វើតេស្តរហ័សនេះតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំអគ្គស្នងដ្ឋានការនគរបាលជាតិ និងសូមកុំមានការព្រួយបារម្ភ ភ័យខ្លាចចំពោះការយកសំណាកធ្វើតេស្តនេះ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ថា«បើចៃដន្យមន្ត្រីណាម្នាក់វិជ្ជមានកូវីដ-១៩ អង្គភាពអាចពិនិត្យលទ្ធភាពជួយអន្តរាគមន៍ដោះស្រាយ បញ្ជូនទៅសង្គ្រោះ និងពិនិត្យព្យាបាលបានទាន់ពេលវេលា ព្រមទាំងមានវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលពីមន្ត្រីម្នាក់ទៅមន្ត្រីម្នាក់ទៀតនៅកន្លែងធ្វើការបានទាន់ពេលវេលាផងដែរ»។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍បន្តថាចំពោះមន្ត្រីនគរបាលដែលពិនិត្យឃើញវិជ្ជមានមេរោគកូវីដ-១៩ តាមរយៈការយកសំណាក់ធ្វើតេស្តរហ័សនេះ ត្រូវបានបញ្ជូនសំណាកទៅធ្វើនៅម៉ាស៊ីនPCR តេស្តបន្តទៀតដើម្បីផ្ទៀងផ្ទាត់លទ្ធផល និងបញ្ជូនទៅសម្រាកព្យាបាលនៅទីកន្លែងដែលបានកំណត់។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានរំលឹកដល់មន្ត្រីនគរបាលទាំងអស់ដែលមានភារកិច្ចមកបំពេញការងារនៅតាមអង្គភាពសូមម្ចាស់ការខ្ពស់ក្នុងការអនុវត្តវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល និងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមខ្លឹមសារណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង ៣កុំដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


