ព័ត៌មានជាតិ
ស្ត្រីនៅភូមិអង្គរំពាក់ យល់ដឹងពីសុខភាពបន្តពូជ សុខភាពផ្លូវភេទច្រើន ក្រោយពីមានការបណ្ដុះបណ្ដាលពីអង្គការរ៉ាក់ខេត្តកំពត
ក្រោយពីអង្គការ(រ៉ាក់)មានការចុះផ្សព្វផ្សាយអំពីសុខភាពបន្តពូជសុខភាពផ្លូវភេទ នៅក្នុងភូមិ អង្គរំពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ឃើញថាស្ត្រីៗនៅក្នុងភូមិនេះ មានការយល់ដឹងច្រើនអំពីសុខភាពរបស់ខ្លួន។
នេះជាសម្តីរបស់លោក សួង ហ៊ង មេឃុំតំណាក់សុក្រំ ភូមិអង្ឋរំពាក់ ស្រុកដងទង់ ខេត្តកំពត។លោកបាននិយាយទៀតថា នៅក្នុងភូមិ យើងខ្ញុំនេះ ឃើញថា ស្ត្រីមានការយល់ដឹងច្រើន អំពី សុខភាពរបស់ខ្លួន បាននាំគ្នាទៅពិគ្រោះជាមួយគ្រូពេទ្យ នៅមណ្ឌលសុខភាព ជាពិសេសពួកគាត់ជួយណែនគ្នាទៅវិញទៅមក អំពីការពន្យារកំណើតឬការដាក់កង និងការប្រើថ្នាំកុំឲ្យមានកូនញឹកពេក។

លោកមេឃុំ បព្ជាក់ទៀតថា នៅក្នុងភូមិនេះពុំដែលលេចឮថា មានអ្នកលួចទៅរំលូតកូនលួចលាក់ឬខុសច្បាប់នោះទេ។ ហើយក៏មិនដែលមានការរើសអើង ចំពោះបុគ្គលណាទៅលើ អ្នកណាម្នាក់នោះដែរ។ បើនិយាយពីការដែលមានអ្នកលួចទៅរំលូតវិញនោះគឺ នៅភូមិនេះគ្នាននោះឡើយ។ ព្រោះខ្ញុំធ្លាប់ឮចាស់ៗពីដើមនៅភូមិនេះ មិនដែលឮគាត់និយាយថា មានអ្នកទៅរំលូត ដោយខុសច្បាប់នោះទេ។ ព្រោះនៅភូមិនេះ គេគោរពប្រពៃណីខ្មែរបានល្អណាស់។ ហើយពួកគេទាំងអស់និយាយចំៗ នូវអ្វីដែលទាក់ទងទៅនឹងសុខភាព ផ្លូវភេទ និងសុខភាព បន្តពូជ តែពេលនេះពួកគេបានយល់ដឹងច្រើនហើយ ហ៊ាននិយាយបើកចំហ នូវអ្វីដែលពាក់ព័ន្ធទៅនឹងសុខភាពផ្លូវភេទ សុខភាព បន្តពូជ និង ការរំលូត។



កាលពីដើម ខ្ញុំឮតែចាស់ៗនិយាយថា ពួកគាត់មានកូនច្រើនណាស់ ៧ ទៅ ៨ នាក់ ពុំដឹងថាការ រំលូតដូចម្ដេចនោះទេ។ ពាក់ព័ន្ធរឿងនេះ អ្នកស្រី ខៀវ សៀកមាន អាយុ៤៨ឆ្នាំ បញ្ជាក់ថា សម័យនោះពុំទាន់មានវិទ្យាសាស្ត្រជឿនលឿននៅឡើយ ខ្ញុំមានកូន៣នាក់ ឯចៅវិញមិនតិចជាង កន្លះឡូទេ នេះពោះតែមួយផងជីវភាពសព្វថ្ងៃវិញយ៉ាប់យ៉ឺនណាស់ដែរ។ តែពេលនេះ ខ្ញុំបានយល់ដឹងច្រើនទាក់ទងការពន្យារកំណើត ហើយខ្ញុំក៏បានជំរុញឲ្យកូនខ្ញុំទៅទទួលយកសេវាពន្យារកំណើតដូចជា ថ្នាំចាក់៣ខែម្ដង ហើយពេលនេះជីវភាពកូនខ្ញុំ ឥឡូវឃើញថា បានធូរធារច្រើនជាងមុន។
ដោយឡែក អ្នកស្រី ហ៊ន សារ៉ន វិញទើបតែមាន អាយុ៣៣ឆ្នាំ ក៏មិនខុសគ្នានឹងកូនរបស់ អ្នកស្រី ខៀវ សៀក ដែរដោយពេលនេះមានការយល់ដឹងច្រើនអំពីអង្គការ(រ៉ាក់)ចុះមកផ្សព្វផ្សាយ ពីសុខភាព ផ្លូវភេទ សុខភាព បន្តពូជ ការពន្យារកំណើត ធ្វើឲ្យខ្ញុំទទួលយកសេវាពន្យារកំណើត ចាក់ថ្នាំ៣ខែម្ដង ឃើញថា ឥឡូវនេះខ្ញុំមានជីវភាពធូរធារច្រើន ហើយសល់ពេលវេលា សម្រាប់ធ្វើការរកស៊ីបានច្រើនទៀតផង។ ចំណែក អ្នកស្រី ញ៉ រំជៀន មានអាយុ២៥ឆ្នាំវិញ និយាយថា ខ្ញុំវិញពេលនេះបានទទួលសេវាថ្នាំគ្រាប់ពន្យារកំណើត លេប១គ្រាប់រាល់យប់ ឃើញថាពេលនេះខ្ញុំ សល់ពេលវេលាគ្រប់គ្រាន់សម្រាប់រកស៊ី។ កូនប្រុសបងអាយុបាន៥ឆ្នាំហើយ អ្នកស្រីបន្តថា ខ្ញុំសុំផ្ដាំទៅស្ត្រីគ្រប់រូប គួរតែទទួលយកការពន្យារកំណើតដូចខ្ញុំដែរ ដើម្បីធ្វើឲ្យជីវភាពយើងរុងរឿង សុខភាពយើងក៏ល្អទៀត ពុំប៉ះពាល់ដល់សុខភាពឡើយ។ ហើយការពន្យារនេះ យើងអាចទៅពិភាក្សាជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ គ្លីនិក (រ៉ាក់) ដែលមានគ្រូពេទ្យជំនាញច្បាស់លាស់ ក្នុងការផ្ដល់សេវាពន្យារកំណើត ហើយឥឡូវនេះនៅមណ្ឌលសុខភាពទូទាំងខេត្ត ក្រុង និងមានបម្រើសេវាសុខភាពដល់ស្ត្រីយើងគ្រប់ពេល។

ពាក់ព័ន្ធសុខភាពរបស់ស្ត្រីអ្នកស្រី សេន ឯម វិញជាស្ត្រីបង្គោលអង្កការ(រ៉ាក់)និងជាក្រុមប្រឹក្សា ឃុំទទួលបន្ទុកកិច្ចការនារី ស្ត្រី និង កុមារ បានឲ្យដឹងថា នៅភូមិអង្គរំពាក់ ស្រុកដងទង់ ខេត្តកំពត ជាទូទៅនិងជានិច្ចកាល ខ្ញុំតែងតែចុះផ្សព្វផ្សាយអប់រំដល់ស្ត្រីយើងគ្រប់គ្នា នៅក្នុងឃុំ ពីសុខភាពបន្តពូជ ការ រំលូត និង ការពន្យារកំណើត នៅពេលដែលស្ត្រីយើង មានទុក្ខកង្វល់ពីសុខភាព ខ្ញុំ តែងជួយជូនគាត់ទៅមន្ទីរពេទ្យ ព្រោះគិតថា នៅមន្ទីរពេទ្យខ្លះឆ្ងាយដូចជា មន្ទីរពេទ្យ នៅក្នុង ក្រុងកំពតជាដើម ព្រោះគេមានឧបករណ៍ទំនើប ឬអ្នកដែលចង់ពន្យារកំណើត។ ដូច្នេះគួរតែស្ត្រីយើងគ្រប់រូប ត្រូវចេះស្វែងយល់ពីសុខភាពខ្លួនឯង សំខាន់បំផុតនោះ គឺអ្វីដែលទាក់ទងទៅនឹងសុខភាព បន្តពូជ ផ្លូវភេទ និង ការពន្យារកំណើត។
គួររំលឹកឡើងវិញថា ចំពោះស្ត្រីគ្រប់រូប ត្រូវចេះស្វែងយល់ពីសុខភាពខ្លួនឯង។ បើសិនជាមាន ពាក់ព័ន្ធ ទៅនឹងបញ្ហាសុខភាពបន្តពូជ រំលូត ឬ ពន្យារកំណើតនោះ ស្ត្រីយើងត្រូវតែនាំគ្នាទៅ មន្ទីរពេទ្យឬមណ្ឌលសុខភាពកុំខាន ដើម្បីសុខភាពនិងសុវត្ថិភាពខ្លួនឯងផងដែរ៕
អត្ថបទ៖ រុងរឿង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»



