ព័ត៌មានជាតិ
ជាសញ្ញាល្អ ខេត្តរតនគិរី រកឃើញអ្នកឆ្លងកូវីដ ត្រឹមតែ៣នាក់ នៅថ្ងៃទី៨ កក្កដា នេះ
រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រឹមតែ៣នាក់ប៉ុណ្ណោះ នៅថ្ងៃទី៨ ខែកក្កដា នេះ និងមានអ្នកជាសះស្បើយចំនួន៥៩នាក់ ដែលជាសញ្ញាល្អមួយសម្រាប់ខេត្តរតនគិរី។
អ្នកវិជ្ជមានខាងលើ ធ្លាប់បានប៉ះផ្ទាល់ជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក ដោយតម្រូវឲ្យបុគ្គលទាំងនោះធ្វើតេស្ដសំណាក និងមួយចំនួនទៀតមានអាការៈមិនស្រួលខ្លួនបានស្ម័គ្រចិត្តធ្វើតេស្ដសំណាក (Rapid Test) ជាលទ្ធផលក្នុងចំណោមសំណាក ៥៤៨នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់។
អ្នកជាសះស្បើយទាំង៥៩នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាល និងត្រូវបន្ដធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ បន្ថែមទៀត។
គិតត្រឹមថ្ងៃទី៨ ខែកក្កដា នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៦០០នាក់ ព្យាបាលជាសះស្បើយ សរុបចំនួន ១៩០នាក់ និងស្លាប់៤នាក់៕
អត្ថបទ ៖ វុទ្ធឦសាន




-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ