ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ប្រាប់ឲ្យអ្នកពាក់ព័ន្ធទាំងអស់ខិតខំទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទ Delta កុំឲ្យចូលសហគមន៍
នៅក្នុងសារជាសំឡេងមួយ ដែលទំនងជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃសុក្រ ទី៩ ខែកក្កដា តាមប្រព័ន្ធ Zoom ហើយដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញតេឡេក្រាម សម្តេចបានប្រាប់ឲ្យអ្នកពាក់ព័ន្ធទាំងអស់ខិតខំទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទ Delta កុំឲ្យចូលសហគមន៍ ប្រសិនបើចូលសហគមន៏ មហន្តរាយ នឹងកើតនៅក្នុងប្រទេសយើងហើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “អាល់ហ្វា វាបានចូលមកហើយ ដែលកំពុងឆ្លងរាល់ថ្ងៃ ប៉ុន្តែបើដែលតា (Delta) ឆ្លងចូលក្នុងសហគមន៍ទៀត មហន្តរាយពិតជាកើតនៅក្នុងប្រទេសរបស់យើង”។
បើតាមសម្តេចតេជោ ហ៊ុន សែន លើកនេះ ខុសពីលើកមុន ពលករមកពីថៃ លើកមុន ១០០០នាក់ រកឃើញកូវីដមានត្រឹមតែ២០ ឬ៣០នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ មក៣០០នាក់ រកឃើញកូវីដឡើងជាង១០០នាក់។ មក៥០០នាក់ រកឃើញឡើងជិត២០០នាក់ ហើយប្រមូលផ្តុំទៅលើខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ សម្តេចបញ្ជាក់ថា ការរកឃើញ Delta គឺនៅក្នុងការនាំចូលទាំងអស់ មិនទាន់ចូលនៅសហគមន៍ទេ ដូច្នេះត្រូវខិតខំទប់ឲ្យបាន៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ