ព័ត៌មានជាតិ
ប្រកាសបិទផ្សារលើក្រុងកំពង់ឆ្នាំង ក្រោយមានផ្ទុះជំងឺកូវីដ-១៩
រដ្ឋបាលខេត្តកំពង់ឆ្នាំងបានសម្រេចបិទជាបណ្តោះអាសន្នផ្សារលើដែលស្ថិតនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះទៅ ក្រោយមានផ្ទុះជំងឺកូវីដ-១៩ ។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី១០កក្កដានេះថា « ត្រូវបានបិទជាបណ្ដោះអាសន្នផ្សាលើក្រុងកំពង់ឆ្នាំងចាប់ពីថ្ងៃទី១០ខែកក្កដាឆ្នាំ ២០២១នេះតទៅ រហូតដល់មានការសម្រេចជាថ្មី ហើយការបិទជាបណ្ដោះអាសន្នទីតាំងខាងលើនេះ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានធ្លាប់បានចេញចូលទីតាំងខាងលើ»។

លោក អភិបាលខេត្តបាន បន្តថា ក្នុងអំឡុងពេលបិទជាបណ្ដោះអាសន្ននេះ រដ្ឋបាលខេត្តបានដាក់ចេញវិធានការមួយចំនួនដូចជាបិទទីតាំងផ្សារលើទាំងមូល ផ្អាកសកម្មភាពលក់ដូរនិងការចេញចូលទីតាំងនេះតម្រូវឱ្យអាជីវករផ្សារទាំងអស់ធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាន និងទីសំណាក់រៀងៗខ្លួនឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ឬប្រយោលដើម្បីធ្វើចត្តាគីស័កនិងយកសំណាក។

លោក អភិបាលខេត្តបានបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលនិងអ្នកមានការពាក់ព័ន្ធផ្ទាល់ឬប្រយោលនៅទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំនិងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ចាប់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១នេះតទៅរៀងរាល់ម៉ោងធ្វើការនិងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


