កូវីដ-១៩
អគារមណ្ឌលព្យាបាលជំងឺកូវីដ ធំៗពីរកន្លែង នៅកោះកុង រៀប ចំរួចរាល់ ត្រៀមដាក់អ្នកជំងឺឆ្លងថ្មី
អគារសាងសង់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួនពីរកន្លែងធំៗ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបានស្ទើរតែ ១០០ ភាគរយ ហើយត្រៀមដាក់អ្នកជំងឺកូវីដ១៩ ដែលរកឃើញថ្មី។
ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង លោក ទៅ ម៉ឹង បានឱ្យដឹងនៅរសៀល ថ្ងៃទី ១៣ ខែកក្កដានេះថា តបនឹងអ្វីដែលជាបទបញ្ជារបស់សម្តេចតេជោ និងរដ្ឋបាលខេត្ត មន្រ្តីជំនាញ និងក្រុមការងារពាក់ព័ន្ធកំពុងតែមមាញឹកខ្លាំងលើការរៀបចំកែលម្អ និងសង់បន្ថែមអគារព្យាបាលអ្នកកើតជំងឺកូវីដ១៩ចំនួន២កន្លែងធំៗបំពេញទៅតម្រូវការដាក់អ្នកជំងឺ។

លោកវេជ្ជបណ្ឌិត បានប្រាប់ថា គិតមកទល់ម៉ោងនេះ ដំណើរការរៀបចំតារីតុការ សម្រេចបានជិត១០០ភាគរយហើយ ពោលនៅសេស់សល់តែការងារតិចតួចប៉ុណ្ណោះទេ។ អគារព្យាបាលថ្មីនេះ អាចដាក់អ្នកជំងឺកូវីដជិត២០០នាក់។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លើកឡើងថា ស្ថានភាពរងនូវវិបត្តិកូវីដក្នុងខេត្តវាថយចុះ ឬកើនឡើង ខណៈរកឃើញអ្នកកើតជំងឺកូវីដច្រើនក្នុង១ថ្ងៃៗហើយក៏មានអ្នកជាសះស្បើយមួយចំនួនធំផងដែរ។ អ្វីដែលសំខាន់ជាងនេះទៀត គឺបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនអ្វីដែលវិធានការសុខាភិបាលដាក់ចេញ៣កុំ និង៣ការពារ។

ចំណែកឯលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង គូសបញ្ជាក់ដែរថា ក្រៅពីទីតាំងតារីតុការ ក៏មានមូលនិធិស្មាបាត់ដឹកនាំនាយឧត្តមសេនីយ៍ ប៊ុន លីត រៀបចំនៅអគារមណ្ឌលសូនឹង ក៏ជិតរួចរាល់ដែរត្រៀមទទួលអ្នកជំងឺកូវីដថ្មីបានជិត៦០០នាក់ស្មើនឹង៣អគារ។
លោក ស្រេង ហុង អះអាងថា សព្វថ្ងៃក្រុមការងារ សម្រុករៀបចំជាគ្រែសម្រាក បំពង់ឧកស៊ីសែនសង្រ្គោះបន្ទាន់ បន្ទប់ទឹកបង្គន់ តម្លើងអគ្គិសនីប្រើប្រាស់ និងរោងស្នាក់នៅហូបអាហាររបស់ក្រុមគ្រូពេទ្យជាដើម។
បច្ចុប្បន្ន ខេត្តកោះកុងមានអ្នកជំងឺកូវីដជាង ៣ ពាន់នាក់ (៣.០២០) ស្ត្រីចំនួន ១ ៩៤៩ ជាសះស្បើយ ១ ៦៦៦នាក់ និងស្លាប់ ១៧ នាក់៕


អត្តបទៈ សិរីវឌ្ឍនៈ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


