Connect with us

ព័ត៌មានអន្ដរជាតិ

កាដូ​កាំភ្លើងខ្លី​របស់​ប្រធានា​ធិបតីតួកគី ជូន​មេដឹកនាំ​ណាតូ គឺ​ចង់​បង្ហាញ​ពីឥទ្ធិពលនៃ​វិស័យការពារជាតិ​តួកគី​

បានផុស

នៅ

នាយក​រដ្ឋមន្ត្រី​បែលហ្ស៊ិកមាន​ការភ្ញាក់ផ្អើល​​ ក្រោយ​ត្រឡប់​មកពីកិច្ច​ប្រជុំកំពូល​ណាតូ​​កាល​ពី​ថ្ងៃពុធនៅប្រទេស​តួក​គី​ ពេល​លោក​ឃើញ មានកាំភ្លើងខ្លី និង​គ្រាប់រំសេវ​ក្នុងវ៉ាលី។

ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ ផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៦ ថា បន្ទាប់​ពីមេដឹកនាំណាតូ​បានជួបជុំគ្នាសម្រាប់​កិច្ចប្រជុំកំពូល​ដ៏ចម្រូងចម្រាស​​កាល​ពី​ថ្ងៃពុធ​នៅទីក្រុងអង់ការ៉ា ​ប្រធានាធិបតី​តួក​​គី លោក Recep Tayyip Erdogan បាន​ប្រគល់អំណោយ​មិនធម្មតា​មួយ​ដល់​មេដឹក​នាំ​ម្នាក់ៗ នោះ​គឺ កាំភ្លើងខ្លីបុរាណ​មួយដើម រួមជាមួយ​នឹងគ្រាប់រំសេវពិត​​ ដែល​បង្ហាញថា​កាំ​ភ្លើង​នេះ​មិន​គ្រាន់​តែ​សម្រាប់តែបង្ហាញនោះទេ។

​ប្រធានាធិបតី​តួក​​គី លោក Recep Tayyip Erdogan ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Erdogan ចង់​បង្ហាញ​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​ប្រទេសតួក​គី ថា​​បានក្លាយជាឧបករណ៍​នាំចេញ និងគោលនយោបាយការ​បរទេស​ដ៏សំខាន់មួយ​។

រូបភាព​ដែល​បាន​ចែករំលែក​ពី​ការិយាល័យរបស់ប្រធានាធិបតី​លីទុយអានី លោក Gitanas Nauseda បង្ហាញ​ពី​កាំភ្លើងខ្លី Gumusay .357 Magnum ​ជាកាំភ្លើងខ្លី ​៦ដើម​ដ៏កម្រ ផលិតដោយ​ក្រុមហ៊ុនផលិត​អាវុធតួក​គី MKE ក្នុងទសវត្សរ៍​ឆ្នាំ១៩៩០ ។

​កាំ​ភ្លើង​នោះ​ត្រូវបានដាក់ក្នុងប្រអប់តាំង​បង្ហាញឈើមួយ​ មានទង់ជាតិតួក​គី និង​ឡូហ្គោ​ណាតូ ក៏ដូចជា​មាន​ចារឹក​អក្សរ​ថា « Gumusay» ជា​ប្រភេទកាំភ្លើងខ្លីដំបូងគេ​​ ផលិតក្នុង​ប្រទេស​តួក​គី»។

កាំ​ភ្លើង​ខ្លី​ដែល​មេដឹក​នាំ​តួក​គី​ជូន​ជា​កាដូ​សម្រាប់​សមាជិក​ណា​តូ​។ រូបភាព៖ Reuters

​ការ​ជូន​ជា​កាដូ​នេះ ក្នុង​គោល​បំណង​បង្ហាញពីតួនាទីរបស់​ប្រទេស​តួក​គី​ក្នុងនាមជាប្រទេសនាំចេញអាវុធធុនតូច​ដ៏សំខាន់មួយ និងដើម្បីបញ្ជាក់ពីមោទនភាពជាតិ​ក្នុងការអាចផលិតអាវុធ​បែបនេះ​ក្នុងស្រុក។​ គួរ​បញ្ជាក់​ថា ប្រទេស​តួក​គី​គឺជាប្រទេសនាំចេញអាវុធធុនតូច​ធំជាងគេ​ទីបី​របស់ពិភពលោក​រវាងឆ្នាំ ២០១៩ និង ២០២៤ ដោយ​នៅពីក្រោយសហរដ្ឋអាមេរិក និងអ៊ីតាលី​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម