Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការ​និងភ្ញៀវចេញចូលក្រសួង​មហាផ្ទៃ ត្រូវ​ធ្វើតេស្តរហ័ស​​រក​មេរោគ​កូវីដ-១៩ ជាកំហិត

បានផុស

នៅ

ភ្នំពេញ៖​ មន្ត្រីរាជការ​និងភ្ញៀវដែលចេញចូលក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជាកំហិត ដើម្បីទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានឱ្យដឹង នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៣ កក្កដា ថា «រាល់ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលមកបំពេញការងារក្នុងទីស្តីការក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ រៀង​រាល់​ថ្ងៃធ្វើការ នៅច្រកចូលនៃទីស្តីការក្រសួង មុនពេលអនុញ្ញាតឱ្យចូលបម្រើការងារក្នុងការិយាល័យ»។

លោក​បានបន្តថា ចំណែកឯភ្ញៀវដែលចូលមកក្រសួងមហាផ្ទៃ ក៏ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ រួច ទើបអនុញ្ញាតឱ្យធ្វើការទំនាក់ទំនងការងារ។

ទន្ទឹមនេះលោកបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលមកបំពេញការងារ ត្រូវអនុវត្តនូវវិធានការអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំដូចជា ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬ ដែលអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។

ការធ្វើតេស្តនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ តម្រូវឱ្យមន្ត្រីនគរបាលត្រូវធ្វើតេស្តក្នុង១​សប្តាហ៍​ម្តង​ជាបន្តបន្ទាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម