Connect with us

កូវីដ-១៩

ក្រុមហ៊ុនអាទ្រីកូចំការចេកអំបូងផ្ទុះកូវីដ​នៅលើគ្រួសារមេការក្រុមហ៊ុន

បានផុស

នៅ

ក្រុមហ៊ុនអាទ្រីកូលំផាត់ ដាំចេកអំបូងក្រហម ក្នុងការដ្ឋានទី៥ ស្ថិតនៅក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី ផ្ទុះជំងឺកូវីដ១៩ លើគ្រួសារមេការក្រុមហ៊ុន១គ្រួសារដែលមានសមាជិកប្រុស-ស្រីទាំងអស់ចំនួន៦នាក់ ក្រោយពីក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់និងធ្វើតេស្តរហ័ស(Rapid Test) នៃមន្ទីរសុខាភិបាលខេត្តរតនគិរី រកឃើញមានវិជ្ជមាន​កូវីដ ១៩​ចំនួន៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើតេស្តរហ័សនិងរកឃើញវិជ្ជមានកូវីដ១៩នៅលើសមាជិកគ្រួសារមេការក្រុមហ៊ុន ក្នុងការដ្ឋានទី៥ ធ្វើឡើងកាលពី ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០២១។

លោក ស៊ូ ផល្លី អភិបាលរងស្រុកលំផាត់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធទូរស័ព្ទ​ថា ការសន្និដ្ឋានជំហានដំបូងមិនទាន់ដឹងថា មានច្រើនឬតិចបន្តទៅទៀតនោះទេ ដោយសារខាងក្រុមហ៊ុនមានគោល​ការណ៍​ប្រគល់ឲ្យខេត្តជាអ្នកចុះទៅផ្ទាល់ ខាងស្រុកគ្រាន់តែធ្វើនៅខាងក្រៅប៉ុណ្ណោះ ហើយការដ្ឋានទី៥នេះ ក៏ត្រូវបានអាជ្ញាធរស្រុក(បិទខ្ទប់)រួចរាល់ហើយ។

អ្នកវិជ្ជមានរួមានស្ត្រី ធី អិត អាយុ ៣៩ ឆ្នាំ បុរស អៀច លន់ អាយុ ៤៦ ឆ្នាំ យុវជន សេង ចាន់ថន អាយុ ១៦ ឆ្នាំ និងក្មេងប្រុងស សេង សិឡា អាយុ ១៤ ឆ្នាំ។

លោកអភិបាលរងបន្តថាបច្ចុប្បន្នសមាជិកគ្រួសារទាំង៦នាក់ អាជ្ញាធរបានបញ្ជូនទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅវិទ្យាល័យឃុំត្រពាំងក្រហម ស្រុកកូនមុំរួចរាល់ហើយ ដោយឡែកនៅថ្ងៃទី១៥ ខែឆ្នាំដដែលនេះផងដែរ ខាងមន្ទីរសុខា​ភិបាលខេត្តឆ្លើយតបបន្ទាន់និងចុះទៅយកសំណាកនិងធ្វើតេស្តរហ័សបន្តទៀត នៅក្នុងក្រុមហ៊ុនអាទ្រីកូចំការចេកមួយនេះ ដើម្បីជាក់លាក់អ្នកដែលប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានទាំង៤នាក់ខាងលើ។

ហើយអាជ្ញាធរស្រុកលំផាត់ក៏បានអំពាវនាវគ្រប់អតិថិជន និងប្រជាពលរដ្ឋ ដែលបានប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងក្រុមហ៊ុនអាទ្រីកូ និងប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយក្រុមគ្រួសារអ្នកវិជ្ជមានកូវីដ១៩ទាំង៤នាក់ សូមអញ្ចើញមកធ្វើតេស្តរហ័សយកសំណាកទៅពិនិត្យឲ្យបានគ្រប់ៗគ្នា ដើម្បីអាយុជីវិតក្រុមគ្រួសារនិងសហគមន៍របស់បងប្អូនទាំងអស់គ្នា៕ អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម