Connect with us

ព័ត៌មានជាតិ

សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន៨ក្រុម ចេញដំណើរទៅកាន់ខេត្តព្រះវិហារ ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូន​ពលរដ្ឋ

បានផុស

នៅ

សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចំនួន៨ក្រុម នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០​២១​​នេះ បានបន្ដចេញដំណើរឆ្ពោះទៅកាន់ខេត្តព្រះវិហារ ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅស្រុករវៀង និងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

ក្នុងឱកាសសំណេះសំណាល និងជូនដំណើរប្រធានតំបន់ ប្រធានក្រុម សមាជិក-សមាជិកា លោក លី ចាន់សុភក្ដី អនុប្រធាន សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានយកនាំការផ្ដាំផ្ញើរសួរសុខទុក្ខ និងជូនពរពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និង លោកបណ្ឌិត ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ចាន់សុភក្ដី ក៏បានជូនពរសមាជិក-សមាជិកាសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ទាំងអស់ ធ្វើដំណើរដោយសុវត្តិភាព មានសុខភាពល្អបរិបូរ៍ និងជោគជ័យ ក្នុងបេសកម្មដ៏ត្រចះត្រចង់នេះ ដើម្បីប្រជាជន និងប្រទេសជាតិ ដោយរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ (ដោយ)៖ ឃួន សុភ័ក្រ

 

 

 

 

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម