ព័ត៌មានអន្ដរជាតិ
ធ្ងន់ណាស់ អង់គ្លេសឆ្លងប្រចាំថ្ងៃលើ៥ម៉ឺននាក់លើកដំបូងតាំងពីខែមករា
ចក្រភពអង់គ្លេសមានករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃច្រើនជាង៥០ ០០០នាក់ជាលើកដំបូងគិតចាប់តាំងពីពាក់កណ្តាលមករាមក។
តួលេខឆ្លងថ្មីប្រចាំថ្ងៃចំនួន ៥១ ៨៧០នាក់ត្រូវបានរកឃើញជាប់កំណត់ត្រាដែលជាតួលេខច្រើនបំផុតគិតចាប់តាំងពីថ្ងៃទី១៥ ខែមករា និងស្លាប់៤៩នាក់ក្នុងពេល២៨ថ្ងៃចុងក្រោយនៃការធ្វើតេស្តវិជ្ជមាន។
ចាប់ពីថ្ងៃចន្ទខាងមុខនេះទៅ បំរាមរឹតត្បិតនឹងត្រូវបញ្ចប់នៅអង់គ្លេស ទោះជាយ៉ាងណា សេចក្តីណែនាំមួយចំនួននៅតែបន្តដាក់ចេញ។ មុននេះ ប្រធានវេជ្ជសាស្ត្រអង់គ្លេសបានព្រមានពីអ្នកជំងឺចូលមន្ទីរពេទ្យអាចជាតួលេខគួរឲ្យខ្លាច។
លោកសាស្ត្រាចារ្យ Chris Whitty បាននិយាយថា ចំនួនអ្នកជំងឺកូវីដ-១៩នៅមន្ទីរពេទ្យកំពុងកើនឡើងទ្វេដងជារៀលរាល់សប្តាហ៍។
លោកបន្ថែមថា ចក្រភពអង់គ្លេសមិនទាន់ស្ថិតនៅក្រៅព្រៃនៅឡើយទេ ហើយប្រជាជនគួរត្រូវប្រុងប្រយ័ត្ន នៅពេលបំរាមរឹតត្បិតត្រូវបានបញ្ចប់នៅថ្ងៃចន្ទ។
ករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតជាប់កំណត់ត្រារបស់ចក្រភពអង់គ្លេសគឺ ៦៩ ០៥៣នាក់កាលពីថ្ងៃទី៨ ខែមករា។
រដ្ឋមន្ត្រីសុខាភិបាល Sajid Javid ធ្លាប់បានព្រមានថាពីចំនួនឆ្លងថ្មីអាចនឹងកើនឡើងលើ៥០ ០០០នាក់ត្រឹមតែមួយថ្ងៃចាប់ពីថ្ងៃទី១៩ ខែកក្កដា ទៅ ហើយចំនួនអាចឡើងខ្ពស់ខ្លាំងដល់១០០ ០០០នាក់នៅរដូវក្តៅ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ