ព័ត៌មានជាតិ
ដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា
គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ឱ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលបានចូលមកក្នុងប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ សម្រេចដាក់ឱ្យអនុវត្តសេវាកក់សណ្ឋាគារចំនួន ២ រួមមាន សណ្ឋាគារសុខាភ្នំពេញនិង រ៉េស៊ីដង់ (Sokha Phnom Penh Hotel & Residence) និងសណ្ឋាគារខថយ៉ាដម៉ារីយ័តភ្នំពេញ (Courtyard by Marriott Phnom Penh) ហើយអ្នកដំណើរដែលចង់ប្រើប្រាស់សេវានេះ ត្រូវអនុវត្តគោលការណ៍ដូចខាងក្រោម៖
– អ្នកដំណើរត្រូវជ្រើសរើសសណ្ឋាគារ និងធ្វើការកក់ដោយផ្ទាល់តាមរយៈគេហទំព័ររបស់សណ្ឋាគារ www.sokhahotels.com.kh/phnompenh/ U www.courtyardphnompenh.com twinnuşu ហើយត្រូវកក់បន្ទប់ស្នាក់នៅឱ្យបានមុន ០២ (ពីរ)ថ្ងៃ នៃការចេញដំណើរ។
– ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកដំណើរដែលបានកក់បន្ទប់ស្នាក់នៅសណ្ឋាគារសុខាភ្នំពេញនិងរ៉េស៊ីដង់ ឬ សណ្ឋាគារខថយ៉ាដម៉ារីយ៉ុតភ្នំពេញ ត្រូវអនុវត្តដូចខាងក្រោម៖
1/បង្ហាញឯកសារចាំបាច់ សម្រាប់ធ្វើដំណើរដូចករណីអ្នកដំណើរធម្មតា។ ឯកសារទាំងនោះមានដូចជា៖ទិដ្ឋាការដែលមានសុពលភាព និងចេញដោយស្ថានទូតកម្ពុជា ឬពីស្ថានកុងស៊ុលកម្ពុជានៃប្រទេសសាមី វិញ្ញាបនបត្របញ្ជាក់សុខភាពចេញដោយអាជ្ញាធរសុខាភិបាលដែល ទទួលស្គាល់ដោយរដ្ឋាភិបាលប្រទេសសាមី បញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ ម៉ោង មុនពេលចេញដំណើរ និងលិខិតបញ្ជាក់លើការទិញសេវាធានារ៉ាប់រងសុខភាព ដែលតម្រូវឱ្យអ្នកធ្វើដំណើរបរទេសទិញសេវាធានារ៉ាប់រងសុខភាព (Health Insurance) សម្រាប់ព្យាបាលជំងឺកូវីដ-១៩
2/បង្ហាញឯកសារថតចម្លងបញ្ជាក់ថាបានកក់បន្ទប់ស្នាក់នៅ សម្រាប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ជូនដល់មន្ត្រីមានសមត្ថកិច្ច
-ក្នុងករណីអាជ្ញាធរមានសមត្ថកិច្ចរកឃើញថាអ្នកដំណើរនោះមានហានិភ័យខ្ពស់ អ្នកដំណើរត្រូវតែសហការតាមការរៀបចំទីតាំងធ្វើចត្តាឡីស័ករបស់អាជ្ញាធរមានសមត្ថកិច្ច។ ដោយឡែកកចំពោះសេវាកក់សណ្ឋាគារដែលមិនអាចប្រើប្រាស់បាននោះ ប្រាក់កក់សណ្ឋាគារនឹងធ្វើការបង្វិលជូនភ្ញៀវវិញ។ ក្នុងករណីនេះ អ្នកដំណើរត្រូវតម្កល់ប្រាក់ចំនួន ២.០០០ ដុល្លារអាមេរិក ដូចអ្នកដំណើរធម្មតា។
-សណ្ឋាគារដែលទទួលការកក់ ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូនអ្នកដំណើរពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ទៅកាន់ទីតាំងរបស់ខ្លួន ដោយត្រូវគោរពតាមវិធានសុខាភិបាលដែលនៅជាធរមាន។
-អ្នកប្រើប្រាស់សេវាកម្មនេះ ត្រូវអនុវត្តឱ្យត្រឹមត្រូវតាមវិធានសុខាភិបាលដែលនៅជាធរមានក្នុង កំឡុងពេលធ្វើចត្តាឡីស័ក។
-ក្រោយពេលអ្នកដំណើរបញ្ចប់ចត្តាឡីស័ក សណ្ឋាគារសុខាភ្នំពេញនិងរ៉េស៊ីដង់ និងសណ្ឋាគារ ខថយ៉ាដម៉ារីយ័តភ្នំពេញ ត្រូវទូទាត់ចំណាយរបស់រដ្ឋពាក់ព័ន្ធការអនុវត្តវិធានការសុខាភិបាល អំឡុងពេលធ្វើចត្តាឡីស័ក។
ចំពោះអ្នកដំណើរដែលមិនប្រើប្រាស់សេវាកក់សណ្ឋាគារទាំងពីរខាងលើ នឹងត្រូវអនុវត្តនីតិវិធីដែល មានស្រាប់ជាធរមាន ដោយត្រូវតម្កល់ប្រាក់ចំនួន ២.០០០ ដុល្លារអាមេរិក សម្រាប់ធានាចំណាយក្នុងដំណើរការធ្វើចត្តាឡីស័ក និងត្រូវធ្វើតាមទីតាំងដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


