Connect with us

កូវីដ-១៩

ខេត្តបាត់ដំបង​​រកឃើញ​អ្នកឆ្លង ១៥៥ នាក់

បានផុស

នៅ

នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមថ្មីរហូតដល់កម្រិតខ្ពស់ស្ទើរស្មានមិនដល់ ដែលមានចំនួន ១៥៥ នាក់ ដែលក្នុងនោះជាអ្នកពាក់ព័ន្ធនឹងព្រឹតិ្តការណ៍ សហគមន៍២០កុម្ភ:ទាំងអស់ ដោយឡែកសម្រាប់អ្នកជាសះស្បើយក៏មិនធម្មតាដែរដែលមានចំនួន ៨៦ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានដែលកម្ពុជាថ្មី ទទួលបានគឺ រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញអត្តសញ្ញាណរួមឱ្យដឹងថា បើគិតមកទល់នឹងយប់ ថ្ងៃទី២៥ កក្កដានេះ ខេត្តបាត់ដំបងរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩សរុបចំនួន ២ ៥២៤ នាក់ ចំណែកអ្នកជាសះស្បើយសរុបចំនួន ១ ៥៥៩ នាក់ ស្លាប់បានកើនឡើងរហូតដល់ចំនួន ២៨ នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ៩៣៨ នាក់ ដោយខាងក្រោមនេះគឺជារបាយការណ៍រួមរបស់រដ្ឋបាលខេត្តបាត់ដំបង៕

ដោយៈ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម