Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយអាមេរិក បានដឹក នាំមកដល់ប្រទេសកម្ពុជាហើយ

បានផុស

នៅ

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ជំហានទី១ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០​២១​​​​នេះ។

ពិធីប្រគល់ និងទទួលវ៉ាក់សាំងនេះ ធ្វើឡើងនៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិ ដែលមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា និងលោក Benjamin Wohlauer ឯកអគ្គរដ្ឋទូតស្តីទីអាមេរិកប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពី តំណាងអង្គការសុខភាពពិភពលោក និងតំ​ណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាផងដែរ។

សូមជម្រាបថា វ៉ាក់សាំងប្រភេទ Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ដែលបានដឹក​នាំ​មក​ដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ គឺមានចំនួន៥០ម៉ឺនដូស ក្នុងចំ​ណោមជំនួយ១ លានដូស។ ចំណែកវ៉ាក់សាំង ដែលនៅសេសសល់ នឹងមកដល់នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លើកឡើងថា ជំនួយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងប្រែងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរ៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម