ព័ត៌មានជាតិ
លិខិតព្រមព្រៀងបញ្ជាក់ច្បាស់ពីលក្ខខណ្ឌកុមារមិនអាចចាក់វ៉ាក់សាំងកូវីដបាន
យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជនពីអាយុ ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ នឹងចាប់ផ្តើមដំណើរការពីថ្ងៃ ០១ សីហានេះ។
ក្រៅពីត្រូវមានឯកសារចាំបាច់ និងការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល ក្នុងលិខិតព្រមព្រៀងបានបញ្ជាក់ពីលក្ខខណ្ឌរបស់កុមារ ដែលត្រូវចាក់វ៉ាក់សាំងកូវីដ ១៩ រួមទាំងផលរំខានដែលអាចកើតឡើងមួយចំនួន។
បើក្នុងលិខិតព្រមព្រៀងបានបញ្ជាក់លម្អិតថា៖
ផលរំខានក្រោយចាក់៖
– ជាទូទៅការចាក់វ៉ាក់សាំងនេះមិនមានផលរំខានអ្វីទេ
– ក្នុងករណីខ្លះមានផលរំខានបន្តិចបន្តួចដូចជា ឈឺក្បាល ក្តៅខ្លួន ល្អិតល្ហៃ និងឈឺចាប់កន្លែងចាក់ ដែលនឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ
-ក្នុងករណីកម្របំផុត អាចបណ្តាលឱ្យមាន ស្នូកអាណាហ្វីឡាក់ទិច
ករណីហាមចាក់វ៉ាក់៖
-បុគ្គលដែលធ្លាប់មានប្រតិកម្មអាលែរហ្សីជាមួយនឹងវ៉ាក់សាំងផ្សេងៗ
-បុគ្គលដែលមានឬសង្ស័យថាមានជំងឺកូវីដ-១៩៖ កំពុងគ្រុនក្តៅ (៣៧.៥°C) មានការប៉ះពាល់អ្នកជំងឺកូដ-១៩ ឬកំពុងរង់ចាំលទ្ធផលតេស្តកូវីដ-១៩
-អ្នកមានជំងឺស្រួចស្រាវ និងអ្នកមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ដែលកំពុងធ្វើទុក្ខ
ករណីត្រូវប្រុងប្រយ័ត្ន៖
– អ្នកកំពុងទទួលការព្យាបាលបែបបន្ថយប្រព័ន្ធភាពស៊ាំរយៈពេលខ្លី (ឧ. ថ្នាំប្រឆាំងមហារីក) គួររង់ចាំដល់ចប់ការព្យាបាលសិន។
-បច្ចុប្បន្ននេះ មិនមានភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់ទាក់ទងនឹងការប្រើ វ៉ាក់សាំងនេះលើស្ត្រីមានផ្ទៃពោះទេ ។


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ