ព័ត៌មានជាតិ
ខេត្តចំនួន២២ទៀតអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល នៅតាមផ្ទះ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យខេត្តចំនួន ២២ទៀត ត្រៀមរៀបចំការអនុវត្តការព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល នៅតាមផ្ទះ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យបាន និងកំពុងរៀបចំ និងដាក់ដំណើរការរួចរាល់។

ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញប្រកាស ស្តីពី ការដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយអនុញ្ញាតិ ខេត្តចំនួន២២ទៀតត្រូវបានដាក់ គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ។ ខេត្តទាំងនោះរួមមាន ខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង ព្រះសីហនុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀង។

ក្រសួងបានណែនាំដល់អភិបាលនៃគណៈអភិបាលខេត្តត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ និងពេលវេលាសមស្រប ដើម្បីដាក់ឱ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ-១៩ ស្រាល និងគ្មានរោគសញ្ញានៅផ្ទះក្នុងភូមិសាស្ត្រខេត្តនីមួយៗ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ