ព័ត៌មានជាតិ
២នាក់ប្តី-ប្រពន្ធ ដឹកបង្គាក្រៀម ពីកំពត មកលក់នៅភ្នំពេញ ហើយ២ថ្ងៃលក់ចំណេញ មិនក្រោម៣០ម៉ឺនរៀលទេ
២នាក់ប្តី-ប្រពន្ធ ដែលមានវ័យជិត៥០ឆ្នាំ បានតស៊ូក្នុងរបរដឹកបង្គាក្រៀម ពីខេត្តកំពតមកលក់នៅភ្នំពេញ តាមរយៈម៉ូតូចាស់មួយគ្រឿង។ ប៉ុន្តែអាចរកប្រាក់ចំណេញបាន ចំនួន៣០ម៉ឺនរៀល ក្នុងរយៈពេល២ថ្ងៃ។
តាមការរៀបរាប់ពីបុរសជាប្ដីឈ្មោះ កន ម៉ាប់ អាយុ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកោះត្រាច ឃុំស្វាយទល់ ស្រុកកំពង់ត្រាចខេត្តកំពត បានឲ្យភ្នាក់ងារកម្ពុជាថ្មី ដឹងនៅថ្ងៃទី៣០ ខែកក្កដានេះថា សព្វថ្ងៃនេះរូបគាត់ និងប្រពន្ធបានប្រកបមុខរបរដឹកបង្គាក្រៀម ពីខេត្តកំពតមកលក់ នៅតាមបណ្តាផ្សារ ក្នុងរាជធានីភ្នំពេញ ដោយបានកម្រៃគួរសមហើយអាចឲ្យគ្រួសាររបស់ពួកគាត់ មានកូន៣នាក់ រស់បានដោយស្រួល។
បុរសជាប្ដីដដែល បានឲ្យដឹងទៀតថា រូបគាត់បានដឹកបង្គា រួមទាំងប្រពន្ធដែលអង្គុយលើ រានក្រោយចេញពីផ្សារកំពត នៅម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ តាមផ្លូវជាតិលេខ៣ មកដល់បេនឡានផ្សារច្បារអំពៅ រាជធានីភ្នំពេញ នៅម៉ោង៩ និង១០នាទី ដើម្បីយកបង្គាក្រៀមបោះឲ្យម៉ូយ។
ពេលបោះឲ្យម៉ូយ នៅផ្សារច្បារអំពៅរួចមក ពួកគាត់បន្តដឹកឲ្យម៉ូយនៅផ្សារឧត្តុង្គ ហើយសម្រាកនៅឧត្តុង្គមួយយប់ព្រឹកឡើងយកបង្គា ដែលនៅសល់បោះឲ្យម៉ូយ នៅតាមបណ្តាផ្សារ ក្នុងរាជធានីភ្នំពេញ រហូតដល់អស់ទើបឡើងទៅកំពតវិញ។ អ្វីដែលបុរសឈ្មោះ កន ម៉ាប់ អួតសសើរពីម៉ូតូចាស់របស់ខ្លួន ដែលដឹកឥវ៉ាន់រាល់ថ្ងៃគឺម៉ាក់ (សេដេ) ផលិតនៅប្រទេសជប៉ុន ដែលម៉ូតូនេះគាត់ បានទិញមកប្រកបមុខរបរ ដឹកបង្គាក្រៀមលក់ អស់រយៈពេល២៥ឆ្នាំមកហើយតែម៉ូតូនេះ តស៊ូជាមួយគាត់រហូតមក។
លោក ម៉ាប់ បានបញ្ជាក់ទៀតថា សម្រាប់មុខរបរនេះ គឺរូបគាត់ អាចរកប្រាក់ចំណេញ មិនក្រោម៣០ម៉ឺនរៀល ក្នុងអំឡុងពេល២ថ្ងៃប៉ុណ្ណោះ។ ដូច្នេះមុខរបរនេះ លោក និងប្រពន្ធ នៅបន្តរហូតដល់លែងមាន កម្លាំងបន្តទៀតបានហើយក៏មិនដឹងផ្លាស់ប្តូមុខរបរអ្វីក្រៅពីនេះដែរ។ ក្នុងនោះលោក ក៏សូមថ្លែងអំណរគុណដល់ម៉ូយៗ ដែលតែងជួយទិញបង្គាក្រៀមរបស់លោក ជារៀងរហូតមកនោះ៕ (ដោយ)៖ នរា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត


